ព័ត៌មានជាតិ
ហាងទូរសព្ទមួយប្រកាសឲ្យអតិថិជនផ្អាកបង់រំលស់ទាំងដើម ទាំងការ ទាល់កូវីដធូរស្រាល
ហាងទូរសព្ទមួយបានប្រកាសផ្អាកឲ្យអតិថិជនបង់រំលស់ទាំងការទាំងដើម ដើម្បីសម្រួលការចំណាយ ក្នុងពេលវិបត្តិកូវីដបន្តអូសបន្លាយ។

ម្ចាស់ហាងគឹមជា II បានប្រាប់ក្រុមការងារកម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកនេះថា ការអនុវត្តគោលការណ៍នេះ ដោយសារឃើញស្ថានភាពវិបត្តិកូវីដបន្តអូសបន្លាយ ហើយពលរដ្ឋក៏ជួបការលំបាកក្នុងការរកលុយចំណាយលើជីវភាពប្រចាំថ្ងៃ។
តាមម្ចាស់ម្ចាស់ហាងដដែល ហាងលក់ទូរសព្ទ គឹមជា ll នឹងផ្អាកការបង់រំលស់ ទាំងដើមទាំងការដល់អតិថិជនចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតទាល់តែបញ្ហាកូវីដ-១៩ មានការធូស្រាលវិញ។
“ក្នុងនាមខ្ញុំជាម្ចាស់ហាងទូរសព្ទគឹមជា ll ដោយសារតែបញ្ហាកូវីត ដូចនេះ រាល់អ្នកបង់រំលស់ជាមួយហាងផ្ទាល់ ខ្ញុំនឹងផ្អាកការយកទាំងដើម ទាំងការសិនរហូតទាល់តែបញ្ហាកូវីដ-១៩ មានការធូស្រាលវិញ ទើបឲ្យភ្ញៀវដែលបង់ផ្ទាល់ជាមួយហាងបង់ធម្មតាវិញ”។
ហាងគឹមជាដែលមាន ៤ សាខា នៅទីក្រុងភ្នំពេញ បើតាមម្ចាស់ហាង ការអនុវត្តនេះបានតែគោលការណ៍សាខាទី ២ តែប៉ុណ្ណោះ ដែលអតិថិជនបានបង់រំលស់ជាមួយហាងផ្ទាល់៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត