Connect with us

ព័ត៌មានជាតិ

ជួបសមាជិកសភាអាមេរិក, មន្ត្រីក្រសួងការពារជាតិ បញ្ជាក់ពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ

បានផុស

នៅ

ជាថ្មីម្ដងទៀត ជុំវិញនឹងមន្ទិលនៃការធ្វើទំនើបកម្មនៅមូលដ្ឋានទ័ពរាម មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៅសមាជិកសភាអាមេរិក ថា ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា ពិសេសការកែលម្អកន្លែងចូលសំចតទាំងនាវាយោធា និងស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱកាសទទួលជួបសន្ទនាជាមួយប្រតិភូសភាអាមេរិក ដឹកនាំដោយលោក ​ជីមមី ផាន់នេតតា (JIMMY​ PANETTA) សមាជិកសភាអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ នៅទីស្ដីការក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ទៅកាន់ភាគីអាមេរិក ថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា ខណៈកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន ជាអាទិ៍ ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។

ម្យ៉ាង ទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានគោលបំណងកែលម្អកន្លែងចូលសំចតសម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឱ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការ ដែលបានដកស្រង់ខ្លឹមសារពីការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។

ការបញ្ជាក់របស់កម្ពុជាទាក់ទិននឹងរឿងមូលដ្ឋានទ័ពរាមនេះ មិនមែនជាលើកទី១ឡើយ ដោយកន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមក៏ដោយ ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមួយចំនួន។ ជារឿយៗ ទាំងក្រុមប្រឆាំងនៅក្រៅប្រទេស សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ពោលគឺចោទថា នៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង។

ការចោទប្រកាន់លើវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាម កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្រសួងការពារជាតិ និងក្រសួងបរទេសកម្ពុជា សុទ្ធតែបានបញ្ជាក់នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬ វត្តមានកងទ័ពបរទេសណា មួយនៅលើទឹកដីកម្ពុជាឡើយ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដូចគ្នានេះដែរ ដោយសម្តេចធិបតី ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណាមួយទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយក៏កម្ពុជាមិនឱ្យនោះដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម