Connect with us

ព័ត៌មានជាតិ

​បិទផ្ទះ​សំណាក់១ នៅ​សង្កាត់​ផ្សារ​ថ្មី​២ ជា​បណ្ដោះអាសន្ន ខណៈ​មាន​បុរស​ម្នាក់​ឆ្លង​កូវីដ​១៩

បានផុស

នៅ

ផ្ទះ​សំណាក់១​មួយ​កន្លែង​ឈ្មោះ គឹមសួគ៌ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញចុះបិទជា​បណ្ដោះ​អាសន្ន ក្រោយ​រកឃើញ​បុរស​ម្នាក់​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ​បាន​បញ្ជា​ឲ្យ​លោក ​យស់​ យុ​ទ្ធី​ អភិបាលរង​ចុះ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ក្រសួងសុខាភិបាល ​ដើម្បី​យក​អ្នកជំងឺ​កូ​វីដ​១៩ម្នាក់ទៀត ​ដែល​បាន​ឆ្លង​សហគមន៍២០ កុម្ភៈ ​ដែល​កំពុងស្នាក់នៅ​នៅផ្ទះ​សំណាក់​យីហោ​គឹមសួគ៌​ នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២​ខណ្ឌ​ដូនពេញ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:០០​នាទី​នេះ ក្រុមគ្រូពេទ្យ​របស់​ក​ហរ​សួង​សុ​ខា​ភិ​បាល​ បាន​បន្ត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​និង​ជាពិសេស​អាជ្ញាធរ​សង្កាត់​ផ្សារ​ថ្មី២ មក​យក​អ្នក​ជំងឺ​កូ​វីដ​១៩ ចំនួន​០១​នាក់​ទៀត ភេទ​ប្រុស ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ ដែល​បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ។

​អាជ្ញាធរ​ខណ្ឌដូនពេញ​បញ្ជាក់ទៀតថា អ្នក​ជំងឺ​ម្នាក់​ដែល​ខាង​ក្រុមគ្រូពេទ្យ​ចុះមក​យក​នេះ​ គឺ​បាន​ស្នាក់​នៅផ្ទះ​សំណាក់ គឹម សួគ៌ ក្នុង សង្កាត់​ផ្សារ​ថ្មី​ទី​២ ពេលនេះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បិទទ្វារ​ផ្ទះសំណាក់​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ បន្ត​យក​សំណាក់​អ្នក​ប៉ះពាល់​ផ្សេងៗ ទៀត​នៅ​ក្នុង​ផ្ទះសំណាក់​នោះ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​កូន​ស្រី​សព​លោក គីម ឃីស៊ុន ចាប់ផ្តើម​មានអាការៈ ក្អួតផង ចុកពោះផង​ គ្រូពេទ្យ​ចុះ​មកយកទៅព្យាបាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម