Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖កងទ័ព គឺ​សុទ្ធ តែ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​យ៉ាងច្បាស់​លាស់

បានផុស

នៅ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​កងទ័ព គឺ​សុទ្ធ តែ​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​យ៉ាងច្បាស់​លាស់ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​របស់​ក្រសួងសុខាភិបាល ដែល​សុទ្ធតែ​មានបទពិសោធន៍​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កន្លង មកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឱ្យដឹង​បែបនេះ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល សម្តេច​បានផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន កាល​ម្សិល​មិញ​នេះ​នាឱកាស​សម្តេច​អមដំណើរ​សម្តេច​ត​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ មើល​ដំណើរការ​ជួសជុល​កែលំអរ ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ និង​បន្ត​ចុះទៅពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែលជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានឱ្យដឹងថា​ក្រុម​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ​របស់​កង​ទ័ព ចំនួន​៣៥០​នាក់ សុទ្ធ​តែមាន​ជំនាញ​បាន​ត្រៀម ខ្លួន​រួចជាស្រេច ដើម្បី​ទទួល​នូវ​បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ចូលរួម​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

​ការ​ឱ្យដឹង​បែបនេះ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល សម្តេច​បានផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ នាឱកាស​សម្តេច​អមដំណើរ​សម្តេច​ត​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ មើល​ដំណើរការ​ជួសជុល​កែលំអរ ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ និង​បន្ត​ចុះទៅពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែលជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​តាម​បទបញ្ជា និង​ការណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន មុននេះ​គឺ​យើងខ្ញុំ​ទាំងអស់គ្នា​បានរៀបចំ​ទទួល​ភារកិច្ច​ដ៏​មាន​សារសំខាន់​របស់​ប្រទេសជាតិ​យើង ឥឡូវនេះ​គឺជា​ជំហាន​ដំបូង ក្រុមការងារ​ក៏ដូចជា​ក្រុម​សម្របសម្រួល គណៈ​គ្រប់ គ្រង​ចំនួន​ក្រុម​វេជ្ជបណ្ឌិត បុគ្គលិក​ពេទ្យ គឺ​បានរៀបចំ​រួចរាល់​អស់ហើយ និយាយ​មែនទែន​សមត្ថភាព​រប​ស់​ក្រុម​វេជ្ជបណ្ឌិត​កងទ័ព ដែល​បណ្តុះបណ្តាល​កន្លង​មក​អាច​ធានារ៉ាប់រង​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អាច​បំពេញបាន​យ៉ាង​ល្អ​នាពេល​ខាងមុខនេះ​»​។​

​សម្តេច​ពិជ័យ​សេនា រដ្ឋមន្ត្រី​ការពារជាតិ បានឱ្យដឹងថា​៖ «​ក្រុម​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ របស់​កងទ័ព​ដែល​បានរៀបចំ​រួចរាល់ ដើម្បី​ត្រៀម​ទទួល​នូវ​បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ចំនួន ៣៥០ នាក់ ត្រូវបាន​រៀបចំ​ចំនួន ៣០ ក្រុម​ជា​ជំហាន​ដំបូង ប៉ុន្តែ សម្រាប់​ក្រុម​ដំបូង គឺ​មក​តាម​តម្រូវការ​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​កងទ័ព គឺ​សុទ្ធ តែ​ទទួលបាន​ការបណ្តុះ​បណ្តា ល​ជំនាញ​យ៉ាងច្បាស់​លាស់ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​របស់​ក្រសួងសុខាភិបាល ដែល​សុទ្ធតែ​មានបទពិសោធន៍​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កន្លង មកនេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមថា សម្រាប់​បណ្តុះបណ្តាល​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​កងទ័ព​លើ​មុខជំនាញ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មកដល់​ពេល នេះ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ខណៈ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​នេះ​នឹងមាន​បើក​វគ្គប​ណ្តុះបណ្តាល​បន្ថែមទៀត ព្រោះ​កន្លងមក​ក្រុម​វេជ្ជបណ្ឌិត​របស់ កងទ័ព​មិនទាន់មាន​បទ ពិសោធន៍​ខ្លាំង​នៅឡើយ​ទេ​ចំពោះ​ការគ្រប់គ្រង និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នោះទេ​។​

​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​យកស​ណ្ឋា គារ​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើជា​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ ការគ្រប់គ្រង​មន្ទីរពេទ្យ​នេះ ត្រូវ​ប្រគល់ឱ្យ​កងទ័ព​រៀបចំ និង​គ្រប់គ្រង ដោយ​ប្រើប្រាស់​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​កងទ័ព ហើយ​កម្លាំង​សល់​ពី​នោះ ក៏ត្រូវ​រៀបចំ ដើម្បី​ត្រៀម​អន្តរាគមន៍ ទៅកាន់​គោលដៅ ដែលមាន​ហានិភ័យ​ខ្ពស់​។​កម្លាំង​គ្រូពេទ្យ​កងទ័ព ក៏ត្រូវ​ប្រគល់ជូន​មេបញ្ជាការ​កងទ័ពជើងគោក​គ្រប់គ្រង និង​ដឹកនាំ ចាត់ចែង និង​ប្រើប្រាស់​។​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ទៅ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ផ្គត់ផ្គង់​របប​ឧបត្ថម្ភ​ដល់​ក្រុម​ប្រតិបត្តិការ​នេះ​ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម