ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តរតនគិរី ធ្វើសិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមការិយាល័យអប់រំ
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរអប់រំខេត្តរតនគិរី រៀបចំសិក្ខាសាលានីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់អនុវត្តមុខងារគ្រប់គ្រង ការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

គោលបំណងនៃវគ្គសិក្ខាសាលា មានដូចជា ទី១ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញពីអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពី ប្រកាសអន្តរក្រសួង លេខ ៣៤៥ សហវ.ប្រក.អថ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ និងសារាចរលេខ ០០២ សហវ.សរ.អរតន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គោលបំណងទី២ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនិងមន្រ្តីនៅតាមការិយាល័យអប់រំ យុវជន និងកីឡា។
សិក្ខាសាលានេះ ធ្វើក្រោមអធិបតីភាព លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដល់បុគ្គលិកអប់រំក្រោមឱវាទទីស្ដីការក្រសួង បុគ្គលមកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងបុគ្គលិកអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ លោកស្រី ឈុន ធា អនុប្រធានមន្ទីរ បានដឹកនាំបុគ្គលិកអប់រំក្រោមឱវាទ និងបុគ្គលិកអប់រំនៃរដ្ឋបាលក្រុង ស្រុក ។

រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាសេនាធិការ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងជាប្រតិបត្តិករផ្ទាល់ ក្នុងការអនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ លើកិច្ចបញ្ជិការគណនេយ្យ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុផ្ទេរមានភ្ជាប់លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់ការគាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានប្រគល់និងបានប្រតិភូកម្ម ទៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឱ្យសម្រេចសមិទ្ធផលប្រកបដោយប្រសិទ្ធភាព សក្ក័សិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា