ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
ករណីបណ្ឌិត សុខ ទូច ប៉ះពាក្យសម្ដីជាមួយប៉ូលិសចរាចរណ៍មួយក្រុមនៅគោលដៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ កំពុងតែផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គម។ ដើមឡើយបណ្ឌិត សុខ ទូច ទម្លាយថាសមត្ថកិច្ចហៅលោកសុទ្ធតែ«អា» និង«អ្ហែង» និងដៀលលោកសុទ្ធតែបណ្ឌិតម៉េចធ្វើចរិតអ៉ីចឹង។ នៅម៉ោងជិត៣រសៀលថ្ងៃទី១៨ ខែកុម្ភៈ វីដេអូចុងក្រោយដែលផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់បណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញច្បាស់ថា ក្នុងពេលបណ្ឌិត សុខ ទូច ដើរចេញពីទីតាំងពិនិត្យជាតិអាល់កុល លោកត្រូវបានប៉ូលិសចរាចរណ៍មួយក្រុមតាមចោមរោម និងរុញច្រានបណ្ឌិត។
ជុំវិញបញ្ហាដែលនគរបាលចរាចរណ៍ប៉ះពាល់ដល់បណ្ឌិត សុខ ទូច បែបនេះ លោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហាសង្គម បានចូលទៅបញ្ចេញមតិក្នុងបណ្ដាញផ្សព្វផ្សាយ និងចាត់ទុកថាបញ្ហារបស់នគរបាលចរាចរណ៍មួយក្ដាប់តូចជាដំបៅសង្គម។ លោកបណ្ឌិត ក៏បានចោទជាសំណួរថា សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា តើប៉ូលិសចរាចរណ៍មួយក្រុមនោះ នឹងបញ្ចេញឥរិយាបថដាក់ពលរដ្ឋបែបណា?


លោកបណ្ឌិត គិន ភា ចាត់ទុកបញ្ហាសង្គមបច្ចុប្បន្នដែលកើតចេញពីឥរិយាបថរបស់ប៉ូលិសចរាចរណ៍មួយក្ដាប់តូច ប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយ គឺនៅកើតនៅលើអវៈយាវៈ និងដងខ្លួនទាំងមូល។
លោកបណ្ឌិត គិន ភា យល់ថាបើមិនព្រមព្យាបាលដំបៅសង្គមដែលកើតចេញពីបញ្ហាចរាចរណ៍មួយក្ដាប់តូចនេះទេ ថ្ងៃណាមួយសង្គមនឹងមានបញ្ហាធំជាមិនខាន។ លោកបណ្ឌិត ព្រមានមិនឱ្យកុំមើលងាយបញ្ហាកើតចេញពីប៉ូលិសចរាចរណ៍មួយក្ដាប់តូចនេះឱ្យសោះ ព្រោះនឹងអាចរាលដាលពាសពេញសង្គម រំខានដល់ច្រើនទៀត។

លោកបណ្ឌិត គិន ភា សរសេរបញ្ចេញមតិក្នុងន័យដើមដូច្នេះ៖«បញ្ហាសង្គមយើងបច្ចុប្បន្នប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតនៅលើអវៈយាវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយរាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ឱ្យសោះ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងទៀតផង។»។
លោកបណ្ឌិត គិន ភា លើកឡើងថា ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសកម្មភាពកន្លែងកើតហេតុដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។ ពួកគេមិនបានបង្ហោះសកម្មភាពទាំងមូលទេ។

ជុំវិញសកម្មភាពរបស់នគរបាលចរាចរណ៍មួយដែលប្រព្រឹត្តិលើបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី លោកបណ្ឌិត គិន ភា ចាត់ទុកថាសមកម្មភាពនេះមិនបង្ហាញពីការអនុវត្តប្រកបដោយក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈនោះទេ។
លោក គិន ភា ចាត់ទុកសកម្មភាពរបស់នគរបាលមួយក្រុមនេះ ថាកំពុងតែរុញឱ្យរាជរដ្ឋាភិបាលបាក់មុខ ក្រសួងមហាផ្ទៃបាក់មុខ និងអគ្គស្នងការដ្ឋាននគរបាលជាតិបាត់មុខ។
លោក ក៏បានស្នើឱ្យសម្ភាសន៍ប្រជាពលរដ្ឋ ថាតើមានប្រជាពលរដ្ឋប៉ុន្មានភាគរយដែលគិតថា នគរបាលចរាចរណ៍បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នោះ?

គួរជ្រាបថា ពាក់ព័ន្ធការចោទប្រកាន់គ្នាទៅវិញទៅមករវាងបណ្ឌិត សុខ ទូច ជាមួយប៉ូលិសចរាចរណ៍នេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឱ្យហៅមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅសែនសុខ មកសួរនាំ និងឱ្យ អញ្ជើញលោក បណ្ឌិត សុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យ។
លោក ជួន ណារិន្ទ ក៏បានអះអាងថា លោក នឹងចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីបែកធ្លាយវិដេអូមន្រ្តីនគរបាលរុញលោកបណ្ឌិតស្ទើរផ្កាប់មុខ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?