Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោក ដាក់កម្លាំងអន្តរាគមន៍ចេញល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងមូលដ្ឋាន

បានផុស

នៅ

កម្លាំង នៃ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក បាន​ធ្វើការ​រៀបចំ​កម្លាំង​ល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បី​ធ្វើការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន ជាពិសេស​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​បញ្ហា​ក្មេង​ទំនើង​ដែល​បង្ក​នៅ​ក្នុង​សង្គម។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយមាន​ការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​ទួលគោក បាន​រៀបចំ​កម្លាំង​អន្តរាគមន៍​ចេញ​ល្បាត ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ក៏ដូចជា​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​បង្ការ​ទប់ស្កាត់​ក្មេង​ទំនើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​កម្លាំង​ល្បាត​គ្រប់​ប៉ុស្តិ៍ ចេញ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់ ពោល​គឺ​មាន​ការ​ផ្លាស់ប្តូរ​វេន​គ្នា ២៤ ម៉ោង លើ ២៤ ម៉ោង ជាពិសេស​នៅ​ចំណុច​ស្មុគស្មាញ និង​សម្បូរ​ក្រុម​ក្មេង​ទំនើង និង​ការពារ​បទល្មើស​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ និង​ណែនាំ​មន្ត្រី​អំពី​ការងារ​សេវា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ការងារ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងារ​ចុះ​សម្រួល​គោលដៅ​កកស្ទះ​នៅ​តាម​មូលដ្ឋាន​ដល់​មន្ត្រី​ក្រោម​ឱវាទ។

ជាមួយគ្នា​ផង​ដែរ លោក​អធិការ​ខណ្ឌ​ទួលគោក ក៏បាន​សំណូមពរ​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ខណ្ឌទួលគោកទាំងអស់ សូម​ជួយ​សហការ និង​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ ដើម្បី​បង្ការ​ការពារ​ជូន​ពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៤ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម