Connect with us

ព័ត៌មានជាតិ

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

បានផុស

នៅ

​ភ្នំពេញ ​៖ ​ថ្លែង​នៅក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​រដ្ឋសភា​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាជិក​សភា​សហរដ្ឋអាមេរិក​ បាន​សន្យា​ជំរុញ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​អាមេរិកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត បន្ទាប់ពីមើល​ឃើញ ទីផ្សារ​រថយន្ត​អា​មេ​រិ​ក ម៉ាក Ford Chevrolet និង​ម៉ាកយីហោ​រថយន្ត​របស់​អា​មេ​រិក​ផ្សេង​ទៀត​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា ធ្វើ​ឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិ​ជ្ជ​កម្ម​ទ្វេភាគី​កាន់តែ​ប្រសើរ​ឡើងមួយកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកJimmy Panetta សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា មក​ពី​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​, លោក Salud Carbajal សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា មក​ពី​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​, លោក Darin Lahood សមាជិក​សភា​ប្រចាំ​រដ្ឋ​អ៉ី​លី​ណ​យ មក​ពី​គណបក្ស​សាធារ​ណ​រដ្ឋ និង​សហការី​ ក៏​បាន​សន្យា​នាំ​យក​ការ​ពិត​ពី​កម្ពុជា ទៅ​ជម្រាប​ជូន​សភា ​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

លោកJimmy Panetta បាន​បញ្ជាក់​ពី​គោលបំណង​ នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទាំង​ទំនាក់ទំនង​សភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និង​ការ​អប់រំ ជាដើម ​។

លោក ក៏​ដូច​ជា​សមាជិក​គណៈប្រតិភូ វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជា​ច្រើន ដែល​កើត ចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ គណៈប្រតិភូ​បាន​កោត​សរសើរ ចំពោះ​តួនាទី​ដ៏​សំខាន់ របស់​កម្ពុជា​ក្នុង​កា​រស​ម្រប​សម្រួល​ទំនាក់ទំនង​អា​មេរិ​ក​និង​អាស៊ាន​។

សម្តេច​ប្រធានរដ្ឋសភា ក៏​ដូច​ជា​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក មាន​ជំនឿ​មុតមាំ​ថា​កម្ពុជា​ និង​សហរដ្ឋ អាមេ​រិ​ក បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​បន្ត​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិ ការ​លើ​គ្រប់​វិស័យ មាន​ទាំង​ទំនាក់ទំនង​សភា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និង​មនុស្សធម៌ ជាដើម។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ សភា​អា​មេ​រិ​ក នៅ​ក្នុង​ឱកាស​នេះ ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​ការ​ពង្រឹង ពង្រីក​ចំណ​ង​មិត្តភាព កិច្ច​សហប្រតិបត្តិការ ប្រទេស​ទាំង​ពីរ ​បន្ថែម​ទៀត ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ ។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​ និង​អា​មេ​រិ​ក នៅក្នុងរយៈពេល​៧៥​ឆ្នាំ​មកនេះ បាន​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។ សម្តេច បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ជូន​វត្ថុ​បុរាណ ប្រមាណ​ជា​១៥០​មុខ​ ដែល​កម្ពុជា ​បាន​បាត់​កាលពី​សម័យ​សង្គ្រាម​មក​វិញ​។

ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ឆន្ទៈ​មោះមុត ជា​ប្រទេស​មួយ​នាំមុខ​គេ​ក្នុង​តំបន់ ដែល​បាន​សហការ​ជាមួយ​សហរដ្ឋ អា​មេ​រិ​ក ក្នុង​ការ​ស្វែងរក និង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ ទៅ​កាន់​មាតុប្រទេស​វិញ​។ សូម​ជម្រាប​ថា​ កាលពី​ឆ្នាំ​២០២៤ គណៈ​ប្រតិភូ​សហរដ្ឋអាមេរិក​មក​ពី​គ្រប់​វិស័យ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ចំនួន​៩​ក្រុម​មក​ហើយ៕

ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

Sokha Hotels

ព័ត៌មានពេញនិយម