ព័ត៌មានជាតិ
លោក មឿន សុភេទ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មឿន សុភេទ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី នៅសាលប្រជុំធំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន។

លោក មឿន សុភេទ ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី ជំនួសលោក សុង ច័ន្ទសុជាតិ ដែលត្រូវបានទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ លោក មឿន សុភេទ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលផ្តល់ទំនុកចិត្តលើការងារជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ។ លោក ប្ដេជ្ញាចិត្តចំពោះគណៈអធិបតី ថានឹងបន្តធ្វើកិច្ចការងារនៅក្នុងមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏ដូចជាការងារអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារ ឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ជាមួយគ្នានេះ គណៈអធិបតី បានស្នើឱ្យប្រធានមន្ទីរបរិស្ថានថ្មី នៃខេត្តព្រះវិហារ បន្តធ្វើសកម្មភាពការពារអភិរក្សធនធានធម្មជាតិនានានៅក្នុងខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ។

សូមជម្រាបថា ក្នុងពិធីនេះក៏មានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត, លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង០៨ មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត៕
ដោយ៖ ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី