Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សួរ វីរៈ ក្លាយជា កុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា

បានផុស

នៅ

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋអ៉ីស្រាអែលមានសេចក្តីសោមនស្សរីករាយដោយបានប្រកាសតែងតាំង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស (VET) ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសតែងតាំងជាផ្លូវការនេះបានប្រព្រឹត្តទៅនៅក្នុង Hyatt Regency ក្រោមវត្តមានលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនទៀត។

ក្នុងនាមជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងពីការផ្ដោតលើកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៉ីស្រាអែល និងកម្ពុជា លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងស្វែងរក ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យា។ល។ អ្នកឧកញ៉ា សួរ វីរៈ បន្តទៀតថា ចំពោះការទទួលភារកិច្ចនេះ អ្នកឧកញ៉ានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអ៉ីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដើម្បីសម្រេចកិច្ចការដែលប្រទេសទាំងពីរបានកំណត់ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យសម្រេចនូវគោលបំណងរួមគ្នា។

អ្នកឧកញ៉ា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកជំទាវឯកអគ្គរដ្ឋទូត Orna Sagiv ជាតំណាង និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការជឿជាក់ និងមានទំនុកចិត្តលើខ្ញុំ។ ខ្ញុំសូមទទួលយកមុខតំណែងនេះ ហើយខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ»

អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា ក្រៅពីមានតួនាទីជាអគ្គកុងស៊ុលកិត្តិយស អ្នកឧកញ៉ាក៏មានតួនាទីសំខាន់ទៀត គឺការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងអ៉ីស្រាអែល ដោយមិនមែនត្រឹមតែទំនាក់ទំនងបែបកាទូតរវាងប្រទេស និងប្រទេសនោះទេ ពោល គឺឈានដល់ទំនាក់ទំនងឯកជនដែលផ្តល់ផលវិជ្ជមានចំពោះប្រជាជនទាំងពីរ។

ពិធីនេះបានបញ្ចប់ដោយភ្លេងជាតិនៃប្រទេសទាំងពីរ និងការសាទរពី លោកជំទាវឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម៤ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម