ព័ត៌មានជាតិ
រណ្តៅជីករ៉ែមាសនៅអូរខ្វាវខេត្តមណ្ឌលគិរី បំពាក់ប្រព័ន្ធសេនស័រ ផ្តល់សញ្ញាព្រមានដឹងមុន ពេលមានគ្រោះថ្នាក់
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុនឧស្សាហកម្មមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានអះអាងពីការអនុវត្តស្តង់ដាសុវត្ថិភាពជាអន្តរជាតិ លើប្រតិបត្តិការរុករករ៉ែមាសនៅតំបន់អូរខ្វាវខេត្តមណ្ឌលគិរី។
ខណៈដែលកន្លងទៅ ឃើញមានហេតុការណ៍និងការផ្សព្វផ្សាយពីករណីកើតគ្រោះថ្នាក់នៅតាមការដ្ឋានរ៉ែដូចជាការបាក់ដី ការជន់លិចតាមការដ្ឋាន ប៉ុន្តែសម្រាប់ក្រុមហ៊ុនរ៉ឺណេសង់ បានអនុវត្តិគោលការណ៍ច្បាប់សុវត្ថិភាព ១០០% ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីការពារបុគ្គលិកបម្រើការងារ។ នេះបើតាមការអះអាងរបស់ប្រធានរដ្ឋបាល នៃក្រុមហ៊ុនរីណេសង់ឆ្លើយតបសំនួររបស់កម្ពុជាថ្មី។

លោក នូ ផល្លា ប្រធានរដ្ឋបាល និងធនធានមនុស្សក្រុមហ៊ុនរឺណេសង់ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនបានដាក់ចេញការអនុវត្តគោលការណ៍សុវត្ថិភាពជាចម្បង ទៅលើបុគ្គលិកបម្រើការងារនៅការដ្ឋាន ដែលទាមទារត្រូវអនុវត្តពេញលេញ ខណៈស្តង់ដាសុវត្ថិភាពត្រូវរៀបចំយ៉ាងល្អិតល្អន់ហើយរាល់បុគ្គលិកត្រូវតែគោរព។
«គោលការណ៍សុវត្ថិភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកទូទៅ និងក្រុមហ៊ុនម៉ៅការ ត្រូវអនុវត្តឲ្យបានដាច់ខាតតែម្តង។ នៅពេលលក្ខខណ្ឌស្តង់ដារអន្តជាតិត្រូវបានអនុវត្ត គ្រោះថ្នាក់សឹងតែគ្មាន»។ នេះបើតាមលោក នូ ផល្លា។
បន្ថែមពីនេះ ក្រុមហ៊ុនមានអ្នកជំនាញមកពីស្រុកក្រៅ ដើម្បីវាយតម្លៃពីច្បាប់សុវត្ថិភាព និងសុខុមាលភាពបុគ្គលិកបម្រើការនៅតាមការដ្ឋាន។

ទិដ្ឋភាពនៅក្នុងការដ្ឋានរ៉ែមាសនៅអូរខ្វាវ កន្លងទៅក៏កើតមានកត្តាធម្មជាតិមួយចំនួន។ ពេលខ្លះទឹកភ្លៀងច្រើនពេក បានធ្វើឲ្យរចនាសម័្ពន្ធជួបផលលំបាក ប៉ុន្តែលក្ខណបណ្តាលមកពីបញ្ហាបច្ចេកទេសគឺអត់មានទេ។ នេះបើតាម លោក នូ ផល្លា។
លោក នូ ផល្លា បានថ្លែងថា នៅការដ្ឋានរ៉ែមាសដែលក្រុមហ៊ុនកំពុងប្រតិបត្តការនៅអូរខ្វាវ ខេត្តមណ្ឌលគិរី បានរៀបចំដំឡើងប្រព័ន្ធព្រមាន ករណីកើតមានដូចជាបាក់ជញ្ជាំងដែលផ្តល់សញ្ញាឲ្យកម្មករបានដឹងមុនដើម្បីបញ្ចៀសគ្រោះថ្នាក់។
«នៅតាមជញ្ជាំងរណ្តៅ គឺយើងបានដាក់ប្រព័ន្ធសេនស័រ រាល់មានការរំកិលជញ្ជាំងខុសប្រក្រតី វានឹងផ្តល់សញ្ញាឲ្យដឹងភ្លាមៗ ខណៈបុគ្គលិកដែលពាក់ព័ន្ធការងារក្នុងការដ្ឋាន បានអនុវត្តគោលការណ៍សុវត្ថិភាពបង្ការមិនឲ្យមានគ្រោះថ្នាក់»។
បើតាម លោក នូ ផល្លា គ្រោះថ្នាក់នៅការដ្ឋានរ៉ែភាគច្រើន ពាក់ព័ន្ធទៅអ្នករុករករ៉ែមាសខុសច្បាប់ ដែលមិនបានអនុវត្តស្តង់ដាសុវត្ថិភាពបានត្រឹមត្រូវ។ ដូចជាទឹកភ្លៀងជន់ ឬការបំផ្ទុះដែលមិនគោរពគោលការណ៍សុវត្ថិភាព ដែលជាការប្រថុយប្រថាននាំឲ្យកើតមានគ្រោះថ្នាក់។
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលសិទ្ធិធ្វើអាជីវកម្មពីរដ្ឋាភិបាល បានចាប់ផ្តើមរុករករ៉ែមាសនៅក្នុងតំបន់អូខ្វាវ ខេត្តមណ្ឌលគិរីតាំងពីឆ្នាំ ២០២១ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិនៅក្នុងរណ្ដៅរ៉ែមាសចំនួន ៧ រណ្ដៅ និងគ្រោងនឹងបន្តរណ្តៅទី ៨ បន្ថែមទៀត។ សមត្ថភាពទាញចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនបានពី ៣០០ ទៅ ៤០០ គីឡូក្រាមក្នុង ១ ខែ។ នេះបើតាមប្រភពក្រុមហ៊ុន។
បើតាមអគ្គនាយកដ្ឋានធនធានរ៉ែ បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១១ ក្រុមហ៊ុន ដែលប្រតិបត្តិការនៅ ៦ ខេត្ត ដោយនៅក្នុងនោះមាន ៧ គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ២០២១ និង ៤ គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់