Connect with us

ព័ត៌មានជាតិ

លោក ពេជ សោភ័ន លើកឡើង៤ចំណុច ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំកាន់តែប្រសើរ

បានផុស

នៅ

លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំកាន់តែប្រសើរ ដែលជាអនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនាព្រឹកទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ក្នុងឱកាសលោក ពេជ សោភ័ន អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀង ។

លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានមានប្រសាសន៍ ថា ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែលជាអនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងាអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ មានអនុសាសន៍ ៤ចំណុច ដូចខាងក្រោម៖

១- ពង្រឹងនិងបង្កើនប្រសិទ្ធិភាពការគ្រប់គ្រងសាលារៀន។ ២- រៀបចំសកម្មភាពបន្ថែមក្រៅម៉ោងសិក្សា។ ៣- ការយកចិត្តទុកដាក់លើសុខភាពសិក្សាកម្មវិធីអាហារូបត្ថម្ភដល់កុមារ។ ៤- ជំរុញការលើកទឹកចិត្តការចូលរួមរបស់សហគមន៍។ ទន្ទឹមនេះ សាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យ និងវាយតម្លៃជាសាលារៀនគោលដៅ (គ.វ.អ ) ចំនួន ៨សាលាដែលស្ថិតនៅ ៦ឃុំ និង ២សង្កាត់ ក្នុងនោះក្រុងស្វាយរៀង ២សាលានិងស្រុកស្វាយជ្រំ ៦សាលា។

លោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយឡែក សម្រាប់ខេត្តស្វាយរៀង វិស័យអប់រំយុវជន និងកីឡាខេត្ត មានសាលាមត្តេយ្យគ្រប់ប្រភេទចំនួន ៤៨៩សាលា សាលាបឋមសិក្សាចំនួន  ២៦២សាលា អនុវិទ្យាល័យចំនួន ៥៣ និងវិទ្យាល័យចំនួន ២១សាលារៀន សាលាធនធាន ២សាលា ជំនាន់ថ្មី ២សាលា និងមធ្យមសិក្សាបច្ចេកទេស ១កន្លែង៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម