Connect with us

ព័ត៌មានជាតិ

លោក ពិន ពិសិដ្ឋ អញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស ខេត្តរតនគិរី

បានផុស

នៅ

នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារD សាលាខេត្តរតនគិរី បានធ្វើពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ លេខ០០៣ផក របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ និង លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពិន ពិសិដ្ឋ បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ព្រទាំងបានដាក់ទិសដៅឱ្យសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តរតនគិរីយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។

លោកបន្តថា ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឱ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន VISA ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់។

ចំណែក លោក ស៊ូ សិរី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ដែលកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លើកកម្ពស់ពង្រឹង ការគោរព និងអនុវត្តច្បាប់ ដើម្បីធានានូវស្ថិរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈផ្លែផ្កានៃសន្តិសុខ និងសន្តិភាព។ លោកក៏បាន អំពាវនាវចំពោះជាអាជីវករ ពាណិជ្ជករ ដែលអញ្ជើញចូលរួមនាឱកាសនេះ សូមបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍មកសមត្ថកិច្ចនៅពេល មានជនបរទេសអន្តោប្រវេសន៍ ឬមិនមែនអន្តោប្រវេសន៍ស្នាក់នៅក្នុងលំនៅដ្ឋាន ឬសហគ្រាស ក្រុមហ៊ុនរបស់ខ្លួន។

លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនាឱកាសនេះ នឹងទទួលបាននូវវឌ្ឍនភាព និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកមកអនុវត្តនៅក្នុងក្របខណ្ឌខេត្ត ក្នុងការឈានទៅ សម្រេចនូវការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជាតិជាពិសេសការពារផលប្រយោជន៍សាធារណៈ សុវត្ថិភាពភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិនអន្តរជាតិ ព្រមទាំងបញ្ចៀសឱ្យបានពីការយកមូលដ្ឋានខេត្តសម្រាប់ប្រព្រឹត្តបទល្មើសផ្សេងៗ ឬឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម