Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ អធិការកិច្ចការងារចុះតាមរោងចក្រជាង១០០ ដើម្បីសាកសួរព័ត៌មានកម្មករពីការប្រើប្រាស់សេវា ប ស ស

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ កុម្ភៈ នេះថា ក្រុមអធិការកិច្ចការងារចុះតាមរោងចក្រសហគ្រាសគ្រឹះស្ថានលើវិស័យវាយនភណ្ឌកាត់ដេរស្បែកជើងកាបូប និងផលិតផលធ្វើដំណើរចំនួន១០១រោងចក្រ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាដើម្បីសាកសួរព័ត៌មានកម្មករនិយោជិតអំពីការប្រើប្រាស់សេវា ប.ស.ស.ក៏ដូចជាការទទួលសេវាពីមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បានបន្តថា ជាជំហានទី១ ឆ្នាំ២០២៥នេះ ក្រុមការងារអធិការកិច្ចបានចាប់ផ្តើមចុះតាមបណ្តារោងចក្រនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ខាងមុខដើម្បីសំណេះសំណាល និងប្រមូលព័ត៍មានអំពីការប្រើប្រាស់សេវា ប.ស.ស.ក៏ដូចជាការទទួលសេវាពីមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស.សំដៅកែលម្អការផ្តល់សេវា ប.ស.ស.និងការទទួលសេវា ប.ស.ស.ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ន ប.ស.ស.មានសមាជិកប្រមាណជាង២លាន៧សែននាក់នៅទូទាំងប្រទេស។

លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមសប្តាហទី៤ ខែមករា ឆ្នាំ២០២៥ នេះ ប.ស.ស.មានសមាជិកកើនឡើងដល់ ២៧៨៥៥២៦នាក់ ស្រី១៥៤៤២២៣នាក់ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥៥៩៣នាក់, បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន១៦០៣៤៨២នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន៥២៣០១៣នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១៦៣,៤៣៨នាក់។ ការកើនឡើងនៃចំនួនសមាជិក ប.ស.ស.ជាបន្តបន្ទាប់នេះដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស.និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ។ មានប័ណ្ណ ប.ស.ស.ជួយសម្រាលបន្ទុកនៅក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗនៅតាមមូលដ្ឋានសុខាភិបាលជាដៃគូរជាមួយ ប.ស.ស.ព្រោះរាល់ការចំណាយ គឺជាបន្ទុករបស់ ប.ស.ស.។

ជាមួយគ្នានេះដែរ ថ្មីៗនេះ ប.ស.ស.បានណែនាំដល់មូលដ្ឋានសុខាភិបាលជាដៃគូរជាមួយ ប.ស.ស.ត្រូវផ្តល់សេវា​ជូន​សមាជិក ប.ស.ស.ប្រកបដោយប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណ នេយ្យភាព ជៀសវាងការមិនពេញចិត្តឬមានបញ្ហាភាពមិនប្រក្រតីណាមួយកើតឡើង។

លោក កត្តា អ៊ន បានពន្យល់ថា ការពង្រឹងមូលដ្ឋានសុខាភិបាលជាដៃគូររបស់ ប.ស.ស.នេះ គឺប.ស.ស. នៃក្រសួងការងារចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូរជាមួយ ប ស ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប ស ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋជៀសវាងការមិនពេញចិត្ត ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោក កត្តា អ៊ន បានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូរជាមួយ ប ស ស ទាំងអស់ត្រូវអនុវត្តតាមការណែនាំនេះ
ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័សច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ លោក កត្តា អ៊ន បានបញ្ជាក់ថាសមាជិក ប.ស.ស.ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យពិគ្រោះ និងព្យាបាល
តាមស្តង់ដាវិជ្ជាជីវៈវេជ្ជសាស្ត្របាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ ខណៈបច្ចុប្បន្ន ប.ស.ស. មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស.ចំនួន ១,៥៩៥មូលដ្ឋាន ក្នុងនោះវិស័យឯកជន ចំនួន ១៦៣មូលដ្ឋាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម