Connect with us

ព័ត៌មានជាតិ

មានការក្លែងគេហទំព័រ Cambodia e-Arrival អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់អ្នកដំណើរប្រយ័ត្នចូលខុស

បានផុស

នៅ

ដោយមានការក្លែង តាមរយៈការបង្កើតនូវគេហទំព័រ Cambodia e-Arrival អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ប្រាប់អ្នកដំណើរឱ្យប្រយ័ត្នចូលទៅគេហទំព័រខុស ដែលមិនមែនគេហទំព័រផ្លូវការទទួលស្គាល់ដោយរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធ និងអះអាងថា គេហទំព័រ ដែលមានឈ្មោះ Cambodia-e-arrival. online ជាគេហទំព័រក្លែងក្លាយ មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែលត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជានោះឡើយ។

បើតាមសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ទៅកាន់អ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិ ប្រើប្រាស់តំណភ្ជាប់ទៅកាន់គេហទំព័រ ដែលមានឈ្មោះ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival ជាគេហទំព័រផ្លូវការ និងជាកម្មវិធី ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា។

ស្ថាប័នជំនាញខាងលើ បានអំពាវនាវអ្នកដំណើរឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលទៅគេហទំព័រ ដោយមុនចូលត្រូវពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងកុំឱ្យមានការចូលទៅកាន់គេហទំព័រក្លែងក្លាយ។ សម្រាប់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា តាមរយៈ «www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival» ពុំតម្រូវឱ្យមានបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃអាករទិដ្ឋាការប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាមួយការជូនដំណឹងខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានព្រមានអនុវត្តវិធានការច្បាប់សម្រាប់ជនណាដែលបានក្លែងបន្លំនូវគេហទំព័រក្លែងក្លាយ ក្នុងរូបភាពបោកប្រាស់ជាផលប្រយោជន៍ខ្លួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៥ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ធ្លាក់​ឡានក្រុង​ពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់​និង​របួស​ជាច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម