Connect with us

ព័ត៌មានជាតិ

ឃេីញនាងពោះធំ ពិបាកបណ្តើរម៉ូតូឡើងពីទូកនេសាទ សុំជួយ បណ្តេីរហើយជិះគេចខ្លួន តែគេចមិនរួច

បានផុស

នៅ

យុវជនម្នាក់ត្រូវបានជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ជ្រោយចង្វារ បន្ទាប់ពីឃេីញនាងពោះធំសុំជួយបណ្តេីរម៉ូតូឡេីងចំណោត តែជិះគេចខ្លួនត្រូវប្តីនារីរងគ្រោះតាមទាន់ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីលាម៉ោង១១ និង៣០នាទីព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០២០ចំណុចចំណោតមាត់ទន្លេក្បាលជ្រោយ ក្នុងភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ​ កេី​ ណាវី អាយុ៣២ឆ្នាំជនជាតិខ្មែរ ឥស្លាម​មុខបរនេសាទត្រីស្នាក់នៅលេីទូកក្រុម៩ភូមិ១ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះរឿន​ ស្រីនី ភេទស្រីអាយុ២២ជនជាតិខ្មែរឥស្លាមស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​រាជធានី​ភ្នំពេញ​មានផ្ទៃពោះ៨ខែ ជិះម៉ូតូម៉ាកZoomer xពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GV 2707។

តាមប្រភពព័ត៌មានពី​ប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកនេសាទ ហើយឲ្យប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ទន្លេមុនខណៈនោះជនសង្ស័យក៏បានឡើងពីទូកដែរហើយបាន​សុំជួយបណ្តេីរម៉ូតូនោះ ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ជិះគេចខ្លួនបាត់ ភ្លាមៗនោះគាត់បានឡេីងពីទូកហៅគ្នាជួយ​ដេញ​រហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វារដេីម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម