ព័ត៌មានជាតិ
បើកគ្រឿងចក្រកាយលូ ប៉ះចំខ្សែភ្លើងឆក់សន្លប់២នាក់ អ្នកបើកគ្រឿងចក្រសង្ឃឹមរស់តិចបំផុត
ភ្នំពេញ ៖ កម្មករម៉ៅការដាក់លូ បានជួបហេតុការឆក់ខ្សែភ្លើងខណៈពេលដែលជនរងគ្រោះកំពុងបញ្ជាគ្រឿងចក្ររួចប៉ះនិងខ្សែភ្លើងឆក់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុម៤ជាប់ផ្លូវតាងៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១៥នឹង១៥នាទីរសៀល ថ្ងៃទី២០មីនា មុនពេលកើតហេតុគេបានឃើញកម្មករទទួលម៉ៅការជីកដាក់លូកំពុងបញ្ជាគ្រឿងចក្រកាយដីដាក់លូក្នុងក្រុមទី៤ ភូមិតាងៅក្រោម ខណៈពេលកំពុងកាយក៏ប៉ះនិងខ្សែភ្លើងបណ្តាលឲ្យផ្ទុះលាន់ក្ឌាំងនិងបង្កឲ្យឆក់អ្នកបើកគ្រឿងចក្រហើយកម្មករម្នាក់ទៀតបានឃើញក៏រត់ទៅជួយទាញតៃកុងគ្រឿងចក្រចេញហើយឆក់ទាំងពីរនាក់តែម្តង។

ជនរងគ្រោះទាំងពីរនាក់គឺទី១ឈ្មោះសៀម ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកគ្រឿងចក្រនិងម្នាក់ទៀតឈ្មោះ រ៉ាត់ រ៉ាន ភេទប្រុស អាយុ៤៣ឆ្នាំ ពួកគាត់ទាំងពីរនាក់ជាមានឹងក្មួយស្នាក់នៅភូមិគ្រួងឃុំទឹកថ្លា ស្រុកដ្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពបញ្ជាក់ពេលដឹកជនរងគ្រោះដល់មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ គ្រូពេទ្យបានពិនិត្យទៅឃើញជនរងគ្រោះឈ្មោះ សៀម ផាន់ណា ជាអ្នកបញ្ជាគ្រឿងចក្របានស្លាប់ទៅហើយ។ សពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត។ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត៕
នរា









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី