Connect with us

ព័ត៌មានជាតិ

កសិករម្នាក់ក្នុងឃុំទន្លេបិទជោគជ័យលើមុខរបរចិញ្ចឹមគោបំប៉នបែបថ្មី បានផលលឿន

បានផុស

នៅ

កសិកររស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្រាវជ្រាវរកពីធីថ្មីដោយបន្ថែមមើមដំឡូងមីទៅលើចំណីដែលធ្លាប់ប្រើនាពេលកន្លងមកដើម្បីចិញ្ចឹមគោ ជាលទ្ធផលបានផលល្អបំផុត ដោយគោស៉ីខ្លាំងហើយធំលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការចិញ្ចឹមគោបំប៉នបែបថ្មី គឺចំណីលាយបញ្ចូលជាល្បាយជាមួយនឹងមើមដំឡូងមី ធ្វើឲ្យគោរីកធំធាត់លឿន ចំណេញពេលវេលា និងដើមទុនច្រើន ស្របពេលដែលមើមដំឡូងមីមានតម្លៃថោកផងនោះ។ ឆ្លងតាមបទពិសោធន៍ច្បាស់លាស់ ទាំងកត្តាការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្នាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឲ្យវាស៉ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ ព្រោះគោមានទីផ្សារស្រួលលក់ ពិសេសគឺទីផ្សារក្នុងស្រុកតែម្តង។

លោក ធឿន ប៊ុនធីម អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេល២៧ឆ្នាំមកហើយ បច្ចុប្បន្នគោគាត់មានចំនួនជាង៤០ក្បាល ក្នុងនោះមាន សុទ្ធតែប្រភេទគោ ឈ្មោល ញី ស្ទាវ ចំនួនជាង៤០ក្បាលចិញ្ចឹមសម្រាប់លក់។

លោក ធឿន ប៊ុនធីម បន្ថែមថា ក្នុងមួយថ្ងៃគាត់ឲ្យវាស៉ីចាប់ពីម៉ោង១១ព្រឹក រហូតល្ងាច ស្មៅលាយចំណីមានស្មៅផ្អប់ កាកប៊ីយ៉ែ ចំណីបេ និងមើមដំឡូងមី លាយបញ្ចូលគ្នា តែមើមដំឡូងមីក្នុងគោ១ក្បាល ១ថ្ងៃ ឲ្យវាស៉ីតែ៣គីឡូក្រាម នោះល្អបំផុត។ មុនឲ្យវាស៉ីយើងត្រូវបាញ់ទឹកខ្លួនវាឲ្យត្រជាក់ ឲ្យស្អាតសិន ទើបវាស៉ីចំណីបានច្រើន។ យើងចិញ្ចឹមតែរយៈពេល៣ខែទេ អាចលក់បានហើយ គឺលក់ឲ្យទីផ្សារកុងស៉ីក្នុងស្រុកតែម្តង។

លោក ប៊ុនធីម បានបញ្ជាក់ទៀតថា ការចិញ្ចឹមបានជោគជ័យទៀតសោត គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានកសិកម្ម ចុះមកបណ្តុះបណ្តាលដល់គ្រោលចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម ថែមទាំងបានផ្តល់ពូជស្មៅ២ប្រភេទ គឺ.ស្មៅនេតទារ និងឃីងការ៉ាស់។ ស្មៅនេះ ងាយដាំ ងាយស្រួលច្រូតកាត់ មានគុណភាពល្អ គោស៉ីឆាប់ធំលឿន មិនរាគ គោមានសុខភាពល្អ។ លោកថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមគោផងដែរ ដើម្បីជំរុញឲ្យការចិញ្ចឹមគោមានការរីកចំរើនក្នុងទូទាំងប្រទេស។

បើតាមលោក ប៊ុនធីម នៅក្នុងភូមិអំពិលជ្រុំ កសិករចិញ្ចឹមគោភាគច្រើនបោះបង់មុខរបរនេះចោលដោយគាត់ចិញ្ចឹមតាមបែបធម្មជាតិទើបមិនចំណេញនោះ។ បច្ចុប្បន្នលោកដើរទិញគោពីតំបន់ផ្សេងៗ ក្នុងមួយក្បាលៗតម្លៃ១លានរៀល ទៅ២លានរៀល យកមកបំប៉នរយៈពេលពី៣ខែ ទៅ៤ខែ ហើយអាចលក់វិញបានតម្លៃពី៣លានរៀល ទៅ៤លានរៀល ដោយទូទាត់តម្លៃពលកម្មទៅកសិករទទួលផលល្អបំផុត៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម