ព័ត៌មានជាតិ
បញ្ហាតាមព្រំដែន ជាប្រធានបទដែលប្រមុខការទូតកម្ពុជា ជជែកជាមួយទូតថ្មីវៀតណាម
ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ដើម្បីបន្តរិះរកមធ្យោបាយក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្នុងនោះ បញ្ហាតាមព្រំដែន ជាប្រធានបទមួយដែលភាគីទាំងពីរបានលើកយកមកជជែកគ្នា។

ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលទទួលបានការតែងតាំងនេះ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មការទូត ក្នុងការជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម។

លោក ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពី បានបញ្ជាក់សាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមព្រំដែនរួម ហើយបានឯកភាពពង្រឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានបង្ហាញបំណងឱ្យឃើញការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរបាន បញ្ចប់ឱ្យបានឆាប់ៗផងដែរ។ នេះបើសម្រង់ខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
ឯកអគ្គរដ្ឋទូតវៀតណាម បានកោតសរសើរចំពោះស្ថិរភាពនយោបាយវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមកម្ពុជា និងសមិទ្ធផលនានាគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងអាណត្តិការទូតរបស់លោក។

សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទាំងលោកឧបនាយករដ្ឋមន្ត្រី និងទាំងលោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះកំណើនពាណិជ្ជកម្មទ្វេភាគី ដែលបានឈានដល់ ៧,៧៨ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ កន្លងទៅ និងការកើនឡើងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនេះក៏គ្រោងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងវៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅកម្ពុជា នៅឆ្នាំ២០២៥នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្នុងជំនួប ភាគីទាំងពីរ ក៏បានពិភាក្សាពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន ម៉ាណែត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?