ព័ត៌មានជាតិ
ស្ថានីយបូមទឹកលូប្រាំ ជំនាញកំពុងបន្តពង្រីក ដើម្បីជួយរំដោះការជន់លិច ក្នុងរដូវវស្សា នៅរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូច្នេះក្រុមមន្ត្រីជំនាញ កំពុងបន្តដំណើរការពង្រីកសមត្ថភាពស្ថានីយបូមទឹកលូប្រាំបន្ថែម ដើម្បីជួយរំដោះការជន់លិចរាជធានី ក្នុងរដូវវស្សា។

ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់ ១,៥ ម៉ែត្រ ចំនួន ០២ គ្រឿង និងមុខកាត់ ០១ ម៉ែត្រ ចំនួន ០១ គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ ម៉ែត្រគូប ក្នុង ០១ វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញនៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ ០៣ សង្កាត់ស្ទឹងមានជ័យទី ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានសម្តែងការគាំទ្រ និងរីករាយចំពោះការពង្រីកស្ថានីយបូមទឹក ដើម្បីបង្កើនសមត្ថភាពក្នុងការបូមទឹកឱ្យកាន់តែខ្លាំង ពិសេសជួយរំដោះការលិចលង់ក្នុងតំបន់រស់នៅរបស់ពួកគាត់ នៅរៀងរាល់រដូវវស្សា។

ពួកគាត់បន្តទៀតថា ពេលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងរៀបចំបែបនេះ សង្កេតឃើញមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុន និងរំពឹងថា លែងជន់លិចដូចមុនទៀតហើយ។

គួរបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ០៥ ឆ្នាំ។

តាមរយៈនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំគម្រោងចំនួន ៥០ គម្រោង សម្រាប់រយៈពេល ០៥ ឆ្នាំ ហើយបច្ចុប្បន្នគម្រោងមួយចំនួនធំហើយ បាននិងកំពុងអនុវត្តក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន ៖ តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែកជាដើម៕
អត្ថបទ ៖ សុភា










-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ