Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជា ៤ រូបទៀត ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅប្រទេសជប៉ុន រយៈពេល ៦ ឆ្នាំ

បានផុស

នៅ

និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ (​ស​.​វ​.​ស​) ចំនួន​ ៤ ​រូប​ទៀត​ ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត រយៈពេល ៦ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២៥ នៅ​សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេស​ជប៉ុន។ និស្សិត​ទាំង ៤ ​រូបនោះ​រួមមាន ​និស្សិត សន ណាន់​នី​តា ​, និស្សិត សេក វីរៈ​បុត្រ​, និស្សិត ប៉ុន វីរៈ​បុត្រ និង​ និស្សិត ម៉ាន់ ណា​ណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ទទួល​មតិ​ផ្ដាំផ្ញើ​ពី​ថ្នាក់ដឹកនាំ​ នៃ​ស​.​វ​.​ស​ កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ​កុម្ភៈ មុន​ចេញទៅ​បន្ត​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត រយៈពេល ៦ ​ឆ្នាំ ប្រទេស​ជប៉ុន លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សកលវិទ្យាធិការ​ នៃ ស​.​វ​.​ស បាន​មាន​ប្រសាសន៍​ថា​ និស្សិត​ទាំង ​៤​ រូបនេះ ​ស្ថិត​ក្នុងចំណោម​បេក្ខជន​ផ្សេងៗ​ ទៀត ​ដែល​បានដាក់​ពាក្យ និង​បាន​ឆ្លងកាត់​ក្នុងដំណាក់កាល​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ និង តម្លាភាព ដែល​វិនិច្ឆ័យ​ដោយ​គណៈកម្មការ​ជ្រើសរើស​រប​ស់ ស​.​វ​.​ស និង​ដោយ​ភាគី​របស់​សាកលវិទ្យាល័យ IUHW ប្រទេស​ជប៉ុន។ ជា​សរុប គិតពី​ឆ្នាំ​ ២០១៦ មកដល់​បច្ចុប្បន្ន និស្សិត​ នៃ​ស​.​វ​.​ស ដែល​បានទទួល​អាហារូបករណ៍​កំពុង​សិក្សា និង​ត្រៀម​ចេញទៅ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​នៅ សាកលវិទ្យាល័យ ​IUHW​ប្រទេស​ជប៉ុន មាន​ចំនួន ២១​ រូប។

គួរ​រំឭក​ថា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​រវាង ស​.​វ​.​ស និង International University of Health and Welfare (IUHW) ប្រទេស​ជប៉ុន ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ បានផ្តល់​ជា​កាលានុវត្តភាព​ដល់​និស្សិត​ នៃ​ស​.​វ​.​ស មានឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍ ទស្សនកិច្ច​សិក្សា និង​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ IUHW ប្រទេស​ជប៉ុន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម