ព័ត៌មានជាតិ
ច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ រកចំណូលបានជាង១លានដុល្លារក្នុងឆ្នាំ២០២៤
រយៈពេលពេញ១ឆ្នាំ២០២៤ ការប្រមូលចំណូលរបស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ មានការកើនឡើងទាំងការផ្ដល់សេវា និងចំណូលគួរឲ្យកត់សម្គាល់ ខណៈដែលការប្រមូលចំណូលនាឆ្នាំ២០២៣កន្លងមកបានធ្លាក់ចុះប្រមាណ២០ភាគរយ។

លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានថ្លែងប្រាប់ឲ្យដឹងថា ពេញមួយឆ្នាំ២០២៤នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ដែលមានវិស័យចំនួន១៤ បានធ្វើការបម្រេីសេវាជូនប្រជាពលរដ្ឋបានចំនួនជាង២ម៉ឺន៨ពាន់សេវា និងទទួលបានចំណូលចំនួនជាង ៤៨ពាន់លានរៀល បើគិតជាប្រាក់ដុល្លារ គឺប្រមាណជាង ១លាន២សែនដុល្លារសហរដ្ឋអាមេរិក។ ចំនួនសេវាមានការកើនឡើជាង២ភាគរយ និងចំណូលមានការកើនឡើងចំនួន ១៦,៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ ក្នុងនោះដែរវិស័យដែលបានផ្ដល់សេវា និងចំណូល បានច្រើនជាងគេ គឺទទួលបានពីវិស័យសូរិយោដី វិស័យកសិកម្ម វិស័យព័ត៌មាន និងវិស័យសាធារណៈការ។

បើតាមប្រធានច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ មូលហេតុដែលនាំឲ្យចំណូលច្រកមានការកើនឡើង ដោយសារការចុះបញ្ជីវិនិយោគរោងចក្រសហគ្រាសដែលមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខេត្តតាកែវមានការកើនឡើងរួមទាំងវិស័យដីធ្លីក៏មានការកើនឡើងផងដែរ ជាពិសេសដោយសារមានការខិតខំប្រឹងប្រែងសម្របសម្រួលបន្ថែមទៀតពីមន្រ្តីច្រក និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងពីមន្ទីរជំនាញស្ថាប័នដែលបានផ្ទេរសេវាមកកាន់អង្គភាពច្រកចេញចូលតែមួយ ដែលនាំឲ្យការបម្រេីសេវាបានរហ័ស និងបានផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលមករកសេវាផងដែរ។

ស្របគ្នានេះផងដែរ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ សូមអញ្ជើញមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ នៅតាមបណ្ដាលស្រុកមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋការផ្ដល់សេវាមានភាពលឿនរហ័ស ចៀសវាងពឹងអ្នករត់ការជំនួសដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល