Connect with us

ព័ត៌មានជាតិ

ឯកសារស្រាវជ្រាវ​​គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង​ នឹង​បង្ហាញ​ក្នុង​វេទិកា​ពិភាក្សា កម្ពុជា-ជប៉ុន

បានផុស

នៅ

ឯកសារ​ស្រាវជ្រាវអំពី “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា​របស់​ជប៉ុន (ERIA) នឹង​យកទៅ​បង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញនេះ មន្រ្តី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​ស្តាប់បទបង្ហាញពី​គម្រោងសិក្សាស្រាវជ្រាវ “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព” និង “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលមានការចូលរួម​ពី​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ​គណៈប្រតិភូជប៉ុនរួមមាន លោក​សាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច​សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេស​ជប៉ុន (METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC)។

បើតាមមន្រ្តី​ចូលរួមក្នុង​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា របាយការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម២១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៥ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម