Connect with us

ព័ត៌មានជាតិ

បន្ទាន់! រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​ថ្មី ទាំងយប់​នៅ​ខណ្ឌឫស្សីកែវ

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌឫស្សីកែវ នៅ​យប់​ថ្ងៃទី​២០​មីនា ម៉ោង​១៩ និង​៣០ នាទី បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ម្នាក់ ជា​ស្ត្រី​មាន​អាយុ ៤១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល (​បន្ទប់​លេខ​២០៩) ផ្លូវ​លេខ​៩៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​សបុ​កលោក ជា ពីសី អភិបាលខណ្ឌ​ឫស្សីកែវ។

​ដោយឡែក អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​ចំនួន ០៣ នាក់ (​ស្រី​០២​នាក់​) តម្រូវ​ឲ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រៀម​យក​សំណាក​នៅ​ថ្ងៃស្អែក ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព ចាក់​អង្រែ ជា​ចុងក្រោយ អាជ្ញាធរ​សម្រេច​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។

គួរ​រម្លឹក​ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ នេះ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី ៥៤​នាក់​ទៀត និង​ជាសះស្បើយ ១៨​នាក់ ដែល​ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍ ៥៣​នាក់ និង អ្នកដំណើរ​ពី​បរទេស ម្នាក់​៕

ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ប្រទេសអាស៊ាន៤នាំមុខគេនៃការដោះដូរទំនិញជាមួយកម្ពុជាមានតំលៃជាង១៣ពាន់លានដុល្លារ ​ក្នុងរយៈពេល១១ខែ

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិន​ខ្វល់ឈានចូលវ័យ៤៣ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

លោក បៃដិន ថ្កោលទោស​រុស្ស៊ី​ដែល​វាយ​ប្រហារ​អ៊ុយក្រែន​ចំ​ថ្ងៃ​បុណ្យ​ណូអែល

ព័ត៌មានជាតិ៥៦ នាទីutes មុន

ប.ស.ស ៖ ការផ្ដល់សេវាជំងឺរ៉ាំរ៉ៃចំពោះសមាជិក ប.ស.ស ធ្វើឡើងតែក្នុងមូលដ្ឋានសុខាភិបាលសាធារណៈប៉ុណ្ណោះ

ព័ត៌មានជាតិ៥៦ នាទីutes មុន

តើថ្លៃភាគហ៊ុនធ្លាក់បញ្ជាក់ពីស្ថានភាពក្រុមហ៊ុនមានបញ្ហាមែនឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម