ព័ត៌មានជាតិ
កង់១០០គ្រឿង និងសម្ភារៈសិក្សាមួយចំនួនធំបានជូនដល់សិស្សក្រីក្រនៃវិទ្យាល័យតាអី ស្រុកប្រាសាទបាគង
នៅព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា បាននាំយកកុំព្យូទ័រចំនួន១៥គ្រឿង កង់១០០គ្រឿង រួមនឹងសម្ភាៈរសិក្សា៥០០កញ្ចប់ និងសម្លៀកបំពាក់ ចែកជូនដល់សិស្សានុសិស្សក្រីក្រកំពុងសិក្សានៅក្នុងវិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ហាក់ គឹមឈឺន នាយកវិទ្យាល័យ តាអី បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ ផ្តល់អំណោយជាសម្ភារៈសិក្សាជូនដល់សាលា រួមជាមួយនឹងការសាងសង់នូវបង្គន់អនាម័យ ៤បន្ទប់ ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាជាច្រើនទៀត។ ជាមួយគ្នានេះ លោកនាយកសាលា ក៏បានសំណូមពរដល់អង្គការ ជួយផ្តល់នូវសម្ភារៈសិក្សាដល់សាលា ដើមី្បបំពេញតម្រូវការសិស្សសិក្សានៅឆ្នាំខាងមុខផងដែរ ។

ចំណែកលោក នៅសំ រដ្ឋា អភិបាលរងស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកប្រាសាទបាគង។ ចំពោះអំណោយកង់ទាំងនេះ ដែលជាយានជំនិះរបស់សិស្សនុសិស្ស សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់សិស្ស ក្នុងការកសាងអនាគតខ្លួន ព្រោះពួកគេ នេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិពេលអនាគត។ ហើយក៏សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សបន្តទៀត។
លោក នៅសំ រដ្ឋា ក៏បានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណីនៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្តសៀមរាប ដែលមានសាលាជួបនូវការខ្វះខាតបន្តទៀត។ លោកក៏ផ្តាំផ្ញើផងដែរ ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល និងគណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះដែរ លោកស្រី លីឌា ប្រធានឡូតារីក្លីប សិនតូសា និង លោកស្រី ឃូរីន អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរ និង លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា បានសម្តែងនូវភាពត្រេកអរ ដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យឃុនរាម កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ។ លោកស្រីទាំងបី បានធ្វើការណែនាំដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សា។ ជាមួយនេះដែរ អង្គការនឹងនៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការធ្វើទៅបានបន្ថែមទៀត៕
ដោយ៖ គឿនវេត





-
សន្តិសុខសង្គម២៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល