ព័ត៌មានជាតិ
នាវាចម្បាំងជប៉ុន២គ្រឿងនឹងចូលចតក្នុងដែនសមុទ្រកម្ពុជានៅខែមេសា
នាវាចម្បាំងជប៉ុន២គ្រឿងនឹងចូលចតនៅកំពង់ផែសមុទ្រក្រុងព្រះសីហនុនៅក្នុងខែមេសា ឆ្នាំ២០២៥ខាង បង្ហាញពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ការបង្ហើបពីការចូលចតនាវាចម្បាំងជប៉ុនមកកម្ពុជានេះធ្វើឡើងក្នុងពេលអគ្គបញ្ជាការទ័ពកម្ពុជានាយឧត្តមសេនីយ៌ វង្ស ពិសេន និងនាយការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នាវាកងស្វ័យការពារជប៉ុនចុងក្រោយដែលចូលចតនៅកំពង់ផែសមុទ្រខេត្តព្រះសីហនុធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយនាវា (DDG-172) TV-3521 SHIMAKAZE និង DD-114 SUZUNAMI នៅអំឡុងពេលនៃការហ្វឹកហ្វឺននាវិក សកម្មភាពតាមសមុទ្រ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន។គិតពីឆ្នាំ២០០០ មកដល់ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង