ព័ត៌មានជាតិ
តំណាងក្រុមហ៊ុនរបស់សេដ្ឋី Elon Musk ថាកម្ពុជាគឺជាគោលដៅវិនិយោគក្នុងឆ្នាំ២០២៥
ក្រុមហ៊ុន SpaceX – Starlink របស់សេដ្ឋីពិភពលោក Elon Musk ថា «កម្ពុជាគឺជាគោលដៅអទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន» ក្នុងឆ្នាំ២០២៥។ ដំណឹងនេះត្រូវបានបញ្ជាក់ពីនាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink លោកស្រី Rebecca Hunter ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។

ក្នុងឱកាសនៃជំនួបនោះលោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថាគណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

Starlink គឺជាឈ្មោះរបស់បណ្ដាញផ្កាយរណបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន SpaceX ដើម្បីផ្ដល់សេវាអ៊ិនធើណិតតម្លៃថោកដល់អ្នកប្រើប្រាស់នៅតំបន់ដាច់ស្រយាល។ ក្រុមហ៊ុននេះសង្ឃឹមថាផលិតបាញ់បង្ហោះរហូតដល់ ៤ម៉ឺន២ពាន់ផ្កាយរណបក្នុងអ្វីដែលគេហៅថាតារានិករធំមហិមា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ