Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យប្រជាកសិករប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក នារដូវប្រាំង

បានផុស

នៅ

លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ត្បូងឃ្មុំ ណែនាំ​ឱ្យ​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំណាំ​ស្រូវ​អាស្រ័យ​ផល​ក្នុង​ទំនប់​បឹង​សេក​យំ និង​ទំនប់​ប៉ើ​ស​ ២ នេះ ប្រុង​ប្រយ័ត្ន​ក្នុង​រដូវប្រាំង​នេះ ព្រោះ​អាច និង​មាន​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ការ​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​នេះ ក្នុង​ឱកាស លោក ប៉ែន កុសល្យ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទំនប់​បឹង​សេក​យំ និង​ទំនប់​ប៉ើស ២ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​អាស្រ័យ​ផល​ក្នុងស្រុក​ក្រូចឆ្មារ កាលពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ថា «បងប្អូន​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំណាំ​ស្រូវ​អាស្រ័យ​ផល​ក្នុង​ទំនប់​បឹង​សេក​យំ និង​ទំនប់​ប៉ើ​ស​ ២ នេះ​ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវប្រាំង​នេះ ព្រោះ​អាច និង​មាន​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ការ​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ។ ហើយ​ឥឡូវនេះ យើង​កំពុង​តែ​ធ្វើការ​ស្តារ​ទំនប់​នេះ​បឹង​នេះ​បន្ថែម ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ទុក​ទឹក​សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ដំណាំ»។

លោក​អភិបាល​ខេត្ត គូស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​បឹង​ខាងលើ អាច​អាស្រ័យ​ផល​នៅ​បឹង​នេះ​បាន ប៉ុន្តែ​យើង​នឹង​ទុក​បឹង​នេះ​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ប្រើប្រាស់​រួមគ្នា និង​មិន​តម្រូវ​ឱ្យ​ពុះ​ប្លង់​កម្មសិទ្ធិ​សម្រាប់​បុគ្គល​ណា​ម្នាក់​ឡើយ ដោយ​ដី​ផ្ទៃ​បឹង​នេះ​គឺ​នឹង​ធ្វើ​ការស្តារ​បន្ថែម​ទៀត ដើម្បី​ងាយស្រួល​នៅ​រដូវ​វស្សា​អាច​ផ្ទុក​ទឹក​ក្នុង​បឹង​សម្រាប់​កសិករ​ក្នុងស្រុក​ក្រូចឆ្មារ​ប្រើប្រាស់​ដាំ​ដុះ​ដំណាំ​កសិកម្ម។

លោក ប៉ែន កុស​ល្យ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ដល់​ប្រជាកសិករ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​កសិកម្ម​ក្នុង​រដូវប្រាំង​នេះ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ទឹក ដើម្បី​រក្សា​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​មិន​មាន​ការ​ខាតបង់​លើ​ការ​ដាំដុះ​ក្នុង​រដូវប្រាំង​នេះ៕

អត្ថបទ៖ សារី ឡែម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ចម្រៀងអាមេរិក​ Katy Perry ឱនថើបដី ពេលយានអវកាស​ចុះ​ចត​ជោគជ័យ​

ព័ត៌មានជាតិ៣ នាទីutes មុន

តើអ្វីជា «ទស្សនកិច្ចផ្លូវរដ្ឋ» និង «ទស្សនកិច្ចផ្លូវការ»?

កីឡា៥ នាទីutes មុន

មក​ដឹង​​ពាន​រង្វាន់​ឯកត្តជន​ទាំង​៣​ វឿន វាសនា ទទួល​បាន​នៅលីគតៃវ៉ាន់

ព័ត៌មានជាតិ២៤ នាទីutes មុន

ចូលឆ្នាំ៣ថ្ងៃ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តសរុបជាង ១២ម៉ឺននាក់

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវបេតុងអារមេ ប្រវែង ៤៦៩ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម