Connect with us

ព័ត៌មានជាតិ

ក្រោយជួសជុលជិត៣ខែ កំណាត់ផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសីមា គ្រោងបញ្ចាប់រួចរាល់នៅខែសីហា

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ៧៦ បន្ទាប់ពីសម្ពោធបើកឲ្យដំណើរការចរាចរជាផ្លូវការអស់រយៈពេលជាង១០ឆ្នាំកន្លងមក នៅតាមចន្លោះគីឡូម៉ែត្រមួយចំនួននាពេលបច្ចុប្បន្ននេះ បានរងការខូចខាតមួយចំនួន ហើយត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីយកចិត្តទុក្ខដាក់ជួសជុល ជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពី លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ គឹមធន បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ពាក់ព័ន្ធនឹងការសាងសង់ជួសជុលផ្លូវក្នុងខេត្តមណ្ឌលគិរី ក្នុងនាមមន្ទីរតែងតែយកចិត្តទុកដាក់ ធ្វើការស្ថាបនាជួសជុលផ្លូវដែលរងការខូចខាតក្នុងខេត្តនាពេលកន្លងមក ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងទឹកដីខេត្តមណ្ឌលគិរី ហើយជាផ្លូវតែមួយគត់ដែលជាសរសៃឈាមសម្រាប់ឆ្ពោះមកទីរួមខេត្តផងដែរ។

លោកបន្តថា នៅពេលថ្មីៗនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ មួយកន្លែងទៀតទាំងស្រុងឡើងវិញដែលស្ថិតក្នុងស្រុកែវសីមា ចន្លោះគីឡូម៉ែត្រលេខ  ៤៩ ដល់ ៥២ (៣គីឡូ) និងគីឡូ ៥៨.៤ ដល់ ៦០.៣ (១.៩គីឡូ) សរុប(៤៩០០ម៉ែត្រ) ឬស្មើប្រវែង ៤.៩គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៧៦ បានចាប់ផ្តើមបើកការដ្ឋានជួសជុល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តបាន២០% ហើនឹងគ្រោងបញ្ចប់ ១០០%នៅខែសីហាឆ្នាំ២០២៥ ខាងមុខ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បន្ថែមថា នេះជាគម្រោងផែនការ ជួសជុលនៅកំណាត់ផ្លូវជាតិលេខ៧៦ដំបូង វែងជាងគេក្នុងឆ្នាំ២០២៥ ដែលនៅពេលកន្លងមកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ធ្វើការជួសជុលតាមដងផ្លូវជាតិនេះ បន្តិចបន្តួចប៉ុណ្ណោះ។ លោក រស់ គឹមធន បញ្ជាក់ទៀតថា នេះជាលើកទី២ហើយ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានស្ថាបនាជួសជុលទាំងស្រុងឡើងវិញ ផ្លូវវែងជាងគេផងដែរនៅលើកំណាត់ផ្លូវជាតិលេខ៧៦នេះ បន្ទាប់ពីមានការបាក់ស្រុតផ្លូវ ចន្លោះគីឡូលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងស្រុកអូររាំង ដែលមានប្រវែង(១០០០ម៉ែត្រ) កាលពីឆ្នាំ២០២៣កន្លងទៅ។

គួររម្លឹកថា ផ្លូវជាតិលេខ៧៦ ចាប់ផ្តើមសាងសង់ចុងឆ្នាំ២០០៧ ដោយចំណាយពេល ៤៨ខែ ស្ថាបនាសាងសង់រួចក្នុងឆ្នាំ២០១១ នឹងបានដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនៅក្នុងឆ្នាំ២០១២។ ផ្លូវជាតិលេខ៧៦តរភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកពីស្រុកស្នួលខេត្តក្រចេះ ឆ្ពោះមកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រវែងប្រមាណ១២៥គីឡូម៉ែត្រ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម