ព័ត៌មានជាតិ
សហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងតំបន់ជួរភ្នំក្រវាញ ចូលអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន
សហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ ដែលស្ថិតក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ បាននិងកំពុងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨)។

សហគមន៍តំបន់ការពារធម្មជាតិទាំង ៣០ នោះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, សៀមរាប, កំពង់ស្ពឺ, និងខេត្តកោះកុង បានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានបាននូវ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រោមការគាំទ្ររបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពជា-CSLEP»។ ក្រៅពីនេះ ក៏បានកំពុងចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ដាំដើមឈើឡើងវិញ» យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងការចូលរួមល្បាត ការពារព្រៃ រៀបចំផ្លូវភ្លើង ការពារភ្លើងឆេះព្រៃ ការៀបចំគោលដៅលំហែបៃតង និងជម្រើសមុខរបរនានា ដែលមានមេត្រីជាមួយនឹងការអភិរក្ស។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង CSLEP បានលើកឡើងថា គម្រោង CSLEP បានចូលរួមពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការពង្រឹងនូវឱកាសក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវាក់អនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិចំនួន ៧ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ដោយបានគាំទ្រយ៉ាងសកម្មលើការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

ជាក់ស្តែងនៅឆ្នាំ២០២៥ គម្រោងបានគាំទ្រនូវការសាងសង់ផ្លូវប្រវែង ៩០ គីឡូម៉ែត្រ ក្នុងដំណាក់កាលទី១ រៀបចំប្រព័ន្ធទឹកប្រើប្រាស់សម្រាប់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១ កំពុងចូលរួមសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ១ទីតាំងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១១ ទីតាំង និងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ គម្រោងបាន និងកំពុងគាំទ្រការដាំស្តារព្រៃឈើ ចំនួន ១០០០ ហិកតា នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងភ្នំសំកុស រួមនឹងការការពារភ្លើងឆេះព្រៃ ការល្បាត និងពង្រឹងការអនុវត្តច្បាប់។
បច្ចុប្បន្ន មានសហគមន៍ចំនួន ១១ កំពុងទទួលបាននូវការគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅតំបន់គោលដៅលំហែបៃតង សម្បទាទេសចរណ៍ធម្មជាតិ ទឹកស្អាតអនាម័យ ការកែច្នៃឫស្សី និងអនុផលព្រៃឈើផ្សេងទៀត៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល