Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ាមួយរូបបង្ហើបខ្ទង់ចំណាយជាងកន្លះលានដុល្លារលើការBoost គណនីហ្វេសប៊ុក

បានផុស

នៅ

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group  អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បង្ហើយថា ខ្លួនបានចំណាយលុយអស់ជាង៥០ម៉ឺនដុល្លារ លើការ Boost ទំព័រហ្វេសប៊ុក ក្នុងរយៈពេល៦ឆ្នាំកន្លងមក។ អ្នកឧកញ៉ាទម្លាយបែបនេះ បន្ទាប់ពីក្រុមអ្នកនយោបាយ និងអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនបានលើកយកការ boost ទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកធ្វើជាប្រធានបទដើម្បីរិះគន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានសរសេរអំពីការចំណាយថវិកាជាមួយក្រុមហ៊ុន​ Meta  ដើម្បីប្រជាប្រិយភាព និងធ្វើជំនួញថា  «ជម្រាបសម្ដេចខ្ញុំក៏ចាយលុយអស់ $370,000 រយៈពេល 3 ឆ្នាំ និង $520,000 រយៈពេល 6 ឆ្នាំ ដើម្បី Boost ដែរ។ អ្នកជំនួញ និងអ្នកនយោបាយ ដែលមានប្រជាប្រិយភាពភាគច្រើនគឺបានពី Boost»។

បណ្ដាញសង្គមហ្វេសប៊ុកត្រូវបានចាត់ទុកបណ្តាញសង្គមពេញនិយមសម្រាប់ពលរដ្ឋខ្មែរ ដោយមិនប្រកាន់វណ្ណ​ៈ ឬធនធានឡើយ ក្នុងនោះអ្នកនយោបាយ អ្នកជំនួញតូច ឬធំ  បានចំណាយថវិកា ដើម្បីរុញយកនូវគោលនយោបាយសេវាកម្ម ឬផលិតផលឱ្យទៅដល់ដៃអតិថិជនប្រកបដោយប្រសិទ្ធភាព ។ ដើម្បីឱ្យហ្វេសប៊ុករុញគណនី ឬទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់ អ្នកប្រើប្រាស់ចាំបាច់ Boost ថវិកាបន្ថែម ដែលនេះត្រូវបានចាត់ទុកជារឿងធម្មតា។

ក្នុងឱកាសចែកសញ្ញាបត្រនិស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងមួយរយៈពេលនេះមានក្រុមអ្នកនយោបាយ និងអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនបានលើកយកការ Boost ផេកហ្វេសប៊ុករបស់សម្តេចមកធ្វើជាប្រធានបទដើម្បីរិះគន់ វាយប្រហារជាបន្តបន្ទាប់ ដែលបង្កឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ បើទោះជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានចេញធ្វើការបញ្ជាក់រួចហើយក៏ដោយ។

សម្តេចបានគូសបញ្ជាក់ថា ថវិកាដែលប្រើប្រាស់ សម្រាប់ជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក មិនមែនជាថវិកាជាតិនោះឡើយ ហើយមិនមែនមានតែសម្តេចទេ ដែលប្រើប្រាស់ Boost ហ្វេសប៊ុក មេដឹកនាំនយោបាយលើពិភពលោក ក៏ប្រើប្រាស់ជំរុញការផ្សព្វផ្សាយតាមហ្វេបុកនេះដែរ។

«ក្នុងនាមជាមេដឹកនាំនយោបាយ ខ្ញុំត្រូវការនិយាយជាមួយ ប្រជាពលរដ្ឋរបស់ខ្ញុំ ហើយប្រជាពលរដ្ឋក៏ចង់ដឹងអំពីខ្ញុំដូចគ្នា ដូច្នេះក្រៅអំពីការនិយាយក្នុងកម្មវិធី ខ្ញុំអាចនិយាយតាមបណ្ដាញសង្គម Facebook របស់ខ្ញុំ ហើយខ្ញុំធ្វើបែបនេះតាំងតែពីខ្ញុំមិនទាន់ឡើងធ្វើ ជានាយករដ្ឋមន្រ្ដីមកម្លេះ»។ សម្តេចបន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម