Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

បានផុស

នៅ

ភ្នំពេញ ៖ កម្មករ​រោងចក្រសហគ្រាស និងពលរដ្ឋនៅខេត្តតាកែវ និងខេត្តកណ្ដាល បានប្រកាសពហិការប្រឆាំង​នឹង​គម្រោង​បាតុកម្ម​នៅ​សាធារណៈ​កូរ៉េ​ដែលរៀបចំចាត់ចែងដោយក្រោយក្រុមជ្រុលនិយមក្រៅច្បាប់ និងមានទណ្ឌិត សម រង្ស៊ី ជា​អ្នក​នៅ​ពី​ក្រោយ ខណៈ​ពួកគេមិនចង់ឃើញបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងនៅលើទឹកដីបរទេសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឺន វង ពលរដ្ឋបម្រើការងារជាសហជីពដើម្បីសិទ្ធិការងារនៃក្រុមហ៊ុន ហ្វូស៊ុន ខេមបូ ស្ថិតនៅស្រុកបាទី ខេត្តតាកែវបានថ្លែងថា៖«ខ្ញុំគិតថា ប្រឆាំងក្រៅប្រទេសមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះទេ ហើយនៅតែចិញ្ចឹមចិត្តទាញកោះគុតមកធ្វើជាប្រធានបទសម្រាប់បាតុកម្ម»។

លោកបន្ត​ថា «ក្នុងនាមខ្ញុំជាពលរដ្ឋ ខ្ញុំពិតជាមិនចង់ឃើញក្រុមជ្រុលនិយមទាំងនោះបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងនៅលើទឹកដីបរទេសនោះទេ ព្រោះវានាំភាពអាម៉ាស់នៅទឹកដីកូរ៉េ និងឆាកអន្តរជាតិ។ បាតុកម្មនេះមិនអាចដោះស្រាយបញ្ហាកោះគុតនេះបានទេ ព្រោះរាជរដ្ឋាភិបាលទាំងពីរកំពុងចរចាគ្នាដោយសន្ដិវិធី»។

លោកបានអំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ព្រោះនាំតែខាតបង់ពេលវេលារបស់បងប្អូននោះទេ។

បាតុកម្មក៏មិនមែនជាជម្រើសល្អក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃបានទេ គឺត្រូវការពេលវេលាសមស្រប និងធ្វើការសិក្សាឱ្យបានស៊ីជម្រៅថែមទៀត។

អ្នកស្រី ឈៀ ស្រីមុំ ពលរដ្ឋបម្រើការងារជាសហជីពដើម្បីសិទ្ធិការងារនៃក្រុមហ៊ុន សេឌូណូ ខេមបូ ស្ថិតនៅស្រុកបាទី ខេត្តតាកែវបានថ្លែងថា «ខ្ញុំបានឃើញក្រុមជ្រុលនិយមប្រកាសកៀរគរបាតុកម្មដែរ តែខ្ញុំមិនចាប់អារម្មណ៍នឹងពួកគេទេ ព្រោះខ្ញុំគិតថា គ្មានផលប្រយោជន៍អ្វីទេ នាំតែខាតបង់ពេលវេលា ពេលខ្លះពួកគេរ៉ៃលុយ យើងអស់លុយទៀត ខ្ញុំមិនគាំទ្រ ហើយក៏មិនចូលរួមដែរ»។

អ្នកស្រីបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ ក៏ដូចជាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

អ្នកស្រី រដ្ឋ ម៉ូនី កម្មកររោងចក្រនៅខេត្តកណ្ដាលបានថ្លែងថា «ខ្ញុំឃើញតែពួកគេហ្នឹងធ្វើបាតុកម្មតែរហូតហ្នឹង តែមិនឃើញមានអ្វីប្លែកផង។ ប្រហែលជាអត់មានអ្នកចូលរួម ព្រោះវាមានផលប្រយោជន៍អ្វីដល់ជាតិយើងទេ មានតែធ្វើឱ្យបរទេសមើលងាយយើងទៅវិញទេ ព្រោះបង្កបញ្ហាស្មុគស្មាញនៅលើទឹកដីគេ»។

អ្នកស្រីគោរពឆន្ទៈរបស់បងប្អូនដែលកំពុងរស់នៅប្រទេសកូរ៉េដែលប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយអ្នកស្រីក៏ប្រកាសមិនគាំទ្របាតុកម្មដូចជា បងប្អូននៅទីនោះដែរ ព្រោះបាតុកម្មមិនមានផលចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើរបៀបវារៈនយោបាយដ៏កខ្វក់របស់ពួកគេប៉ុណ្ណោះ។

លោក ស៊ូ ស៊ាម កម្មកររោងចក្រនៅខេត្តកណ្ដាលបានថ្លែងថា «មួយថ្ងៃៗ ពួកគេគិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ។ ដូច្នេះ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ កុំទៅចូលរួមជាមួយពួកគេនោះ»។

បើតាមអ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនៈវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត។

ទន្ទឹមនឹងនេះ អ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ខ្លួនបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម