ព័ត៌មានជាតិ
ដំរីយ៉ាងតិច៦ក្បាលងាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកនៅស្រីលង្កា
រថភ្លើងមួយខ្សែបានបុកហ្វូងដំរីនៅក្នុងប្រទេសស្រីលង្កាកាលពីយប់ថ្ងៃពុធ ដោយសម្លាប់សត្វដំរីក្នុងហ្វូងនោះយ៉ាងហោចណាស់៦ក្បាល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែកុម្ភៈនេះ។

សារព័ត៌មានរដ្ឋរបស់ប្រទេសស្រីលង្កា បានរាយការណ៍ថា មិនមានអ្នកដំណើរណាម្នាក់ក្នុងរថភ្លើងនោះបានរងរបួសទេ។ ហេតុការណ៍នេះបានកើតឡើងនៅចំងាយ ១៤០គីឡូម៉ែត្ររវាងស្ថានីយរថភ្លើង Minneriya និង Galoya នៅម៉ោងប្រហែល១១:៣០ យប់ថ្ងៃពុធ។
អ្នកបើករថភ្លើង បានឲ្យដឹងថា ហ្វូងដំរីជិត២០ក្បាលស្រាប់តែព្យាយាមឆ្លងកាត់ផ្លូវរថភ្លើងដោយនៅសល់តែចម្ងាយប្រហែល១០ម៉ែត្រប៉ុណ្ណោះពីរថភ្លើង។ ដូច្នេះ អ្នកបើកបរមិនអាចធ្វើអ្វីបានទេ។ សរុបមានដំរីនៅក្នុងហ្វូង៦ក្បាលបានងាប់និងរងរបួសជើងមួយក្បាល។ ទោះយ៉ាងណាការស៊ើបអង្កេតបន្ថែមលើឧប្បត្តិហេតុនេះកំពុងដំណើរការដើម្បីកំណត់ពីកាលៈទេសៈជុំវិញការប៉ះទង្គិចគ្នានេះ។
ឧប្បត្តិហេតុស្រដៀងគ្នានេះក៏បានកើតឡើងពីមុនផងដែរ។ កាលពីខែតុលា យ៉ាងហោចណាស់ដំរីពីរក្បាលបានងាប់ ដោយសាររថភ្លើងដឹកប្រេងបានបុកហ្វូងដំរីមួយនៅភាគពាយព្យនៃប្រទេសស្រីលង្កាក្នុងទីក្រុង Minneriya ចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីរដ្ឋធានីកូឡុំបូ។

យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ដំរីនៅស្រីលង្កាគឺជាដំរីដែលធំជាងគេ និងខ្មៅបំផុតក្នុងចំណោមដំរីអាស៊ី។ ទំហំហ្វូងរបស់ពួកគេមានចាប់ពី ១២ ទៅ២០ ក្បាល ហើយដំរីញីវ័យចំណាស់ជាងគេជាធម្មតាដឹកនាំហ្វូង។ ដំរីគឺជាសត្វទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងមានសារៈសំខាន់ជានិមិត្តរូប វប្បធម៌ និងសេដ្ឋកិច្ចសម្រាប់ប្រទេសស្រីលង្កា ប៉ុន្តែការរួមរស់ជាមួយមនុស្សនៅតែបន្តជាបញ្ហា ខណៈជម្រកព្រៃឈើរបស់ពួកវាត្រូវបានកាប់ឆ្ការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធមនុស្ស និងកសិកម្ម។
ការប៉ះទង្គិចគ្នារវាងរថភ្លើងនឹងសត្វដំរីក៏បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសស្រីលង្កាផងដែរ ដោយដំរីព្រៃព្យាយាមឆ្លងកាត់ផ្លូវរថភ្លើងដើម្បីស្វែងរកអាហារ និងទឹក។ ពួកវាកាន់តែងាយរងគ្រោះដោយសារតែការបាត់បង់ និងការរិចរិលនៃជម្រកធម្មជាតិ ខណៈពួកវាខ្លះត្រូវបានសម្លាប់ដោយអ្នកប្រមាញ់ ឬកសិករដែលខឹងសម្បារនឹងការខូចខាតដំណាំរបស់ពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់