Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២

បានផុស

នៅ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានអមដំណើរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ពិនិត្យការងារជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន៩ចំណុច មានដូចជា ១,ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍។ ២,ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព, ៣.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ, ៤.ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ ទី៥.ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស,​ ៦.ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល, ៧.ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ, ទី៨ ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ និងទី៩ ការធ្វេីអនាម័យពេលផ្ដល់សេវា ក្រោយផ្ដល់សេវា និងទីតាំងផ្ដល់សេវា។

ចំពោះការចុះពិនិត្យនេះ ធ្វើឡើងនៅក្នុងមណ្ឌលសុខភាពចំនួន៥ មានដូចជា មណ្ឌលសុខភាព បាវិត, មណ្ឌលសុខភាពសំបួរ, មណ្ឌលសុខភាពជ្រៃធំ ,មណ្ឌលសុខភាពស្វាយរំពារ និងមណ្ឌលសុខភាពគគីរសោម៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម