Connect with us

ព័ត៌មានជាតិ

បន្លែ​សរីរាង្គ​ខេត្ត​មណ្ឌលគិរី​មួយ​ថ្ងៃ​ ប្រមូល​លក់​ចេញ​បាន ១ តោន ខណៈ​អតិថិជន​ហ៊ាន​​ទិញ​ឲ្យ​តម្លៃ​ខ្ពស់

បានផុស

នៅ

ការ៉ុត ស្ពៃក្ដោប ស្ពៃ​បូកគោ ម្ទេស​ហា​វៃ ប៉េងប៉ោះ​ធំ ខ្ទឹម​បារាំង ខ្ទឹម​ក្រហម សាលាដ​ស្រួយ ដើម​ខាត់ណា ខាត់ណា​ផ្កា ត្រូវ​បាន​សហគមន៍​នៅ​ភូមិ​ចម្ការ​តែ​ ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​អះអាង​ថា ក្នុង​មួយ​ថ្ងៃ​អាច​ប្រមូល​លក់​បាន​ជាង ១ តោន តាម​រយៈ​ក្រុមហ៊ុន​ដែល​ចុះ​ប្រមូល​ទិញ​យក​ទៅ​លក់​ និង​ចែកចាយ​បន្ត​នៅ​តាម​ផ្សារ​ទំនើប​ធំៗ​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឿង វាន់ថន កសិករ​ដាំ​បន្លែ​នៅ​សហគមន៍​​​ភូមិ​ចម្ការ​តែ ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ដល់​​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ដល់​ចម្ការ​ ក្នុង​បេសកកម្ម​ចុះ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​ខេត្ត​មណ្ឌលគិរី​ ដឹក​នាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ថា បន្លែ​ដែល​សហគមន៍​ដាំ​ដុះ​មាន​ច្រើន​មុខ តាម​ការ​កុម្ម៉ង់​របស់​ក្រុមហ៊ុន។

ដោយ​អនុវត្ត​តាម​​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ លោក លឿង វ៉ាន់ថន បាន​បញ្ជាក់ថា បន្លែ​ដែល​សហគមន៍​ដាំដុះ​ផ្តោត​សំខាន់​លើ​សុវត្ថិភាព​ ហើយ​ត្រូវ​​អនុវត្ត​​តាម​បច្ចេកទេសតាម​ការ​ណែនាំ​ពី​មន្រ្តី​ជំនាញ។

ខណៈ​បន្លែ​សរីរាង្គ​របស់​សហគមន៍​ដាំដុះ​​យកចិត្តទុកដាក់​គិត​គូរខ្ពស់ពី​​សុវត្ថិភាព​ដល់អ្នកទទួលទាន លោក លឿង វាន់ថា បានបន្ត​ថា នៅ​ពេល​ប្រមូល​ផល​មិន​បារម្ភ​ខ្វះ​ទីផ្សារ ដោយសារ​មាន​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ចុះ​មក​ប្រមូល​ទិញ​យក​​ទៅ​លក់​ចែកចាយ​បន្ត​នៅតាម​​ទីផ្សារធំៗ​ដូចជាអ៊ីអន និង​ជីបម៉ុង ហើយ​ក៏​ទទួល​បាន​តម្លៃ​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម