Connect with us

ព័ត៌មានជាតិ

ការដ្ឋានសាងសង់អគារដ៏ធំ ១ កន្លែង ក្នុងខណ្ឌបឹងកេងកង កំពុងបង្កក្ដីបារម្ភ ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​អគារ​ការដ្ឋាន​ដ៏​ធំ ១ កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង កំពុង​កើតការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្ដងៗ ដោយសារតែ​ទីតាំង​ខាងលើ​តែងតែ​ស្ទូច​សម្ភារៈ​សំណង់​មួយ​ចំនួន​នៅ​លើ​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​ការដ្ឋាន​កំពុង​សាងសង់​មួយ​កន្លែង​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៣៤ កែង​ផ្លូវ​លេខ ៦៣ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​បញ្ហា​នេះ បើ​តាម លោក សួន ផល្លា ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​នៅ​ជិត​ការដ្ឋាន​នោះ បាន​ប្រាប់​កម្ពុជា​ថ្មី ឲ្យ​ដឹង​ថា គាត់​តែងតែ​សង្កេត​ឃើញ​ថា ទីតាំង​ការដ្ឋាន​មួយ​នេះ តែងតែ​ឈប់​រថយន្ត​ដឹក​គ្រឿងសំណង់​មក​នៅ​ផ្លូវ ដើម្បី​ស្ទូច​សម្ភារៈ​សាងសង់​ឡើង​ទៅលើ។ ពេល​ដែល​លោក​ជិះ​ឆ្លងកាត់​ដឹក​ភ្ញៀវ​តែងតែ​មាន​ការ​ព្រួយបារម្ភ ដោយសារតែ​នៅ​ពេល​ស្ទូច​គ្រឿងសំណង់​ឡើង​ទៅ​លើ​ម្ដងៗ ខ្លាច​មាន​ការ​ដាច់​ធ្លាក់​ចុះ​មក​ក្រោម​វិញ ព្រោះថា​សុទ្ធតែ​ជា​ប្រភេទ​គ្រឿងសំណង់​មាន​ទម្ងន់​ធ្ងន់ ខ្លាច​យោង​មិន​រួច​ ដាច់​ចុះ​មក​ក្រោម​វិញ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អាយុជីវិត​ជាក់​ជា​ពុំខាន។

ដោយឡែក អ្នកស្រី ធារី ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ​បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យ​ដឹង​ថា រាល់ថ្ងៃ​សង្កេត​ឃើញ​ថា​មាន​ទីតាំង​ការដ្ឋាន​មួយ​ដ៏​ធំ​កំពុង​សាងសង់​ឃើញ​មាន​ការ​ហ៊ុមព័ទ្ធ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ហើយ​ភាគច្រើន​សម្ភារៈ​សំណង់​ធ្ងន់ៗ គឺ​យោង​នៅ​កណ្ដាលផ្លូវ​តែម្ដង។

អ្នកស្រី បន្ត​ថា ចុះ​បើសិនជា​ដាច់​ខ្សែ​យោង​នោះ​គឺ​បង្ក​គ្រោះថ្នាក់​ធំ​ណាស់​អាច​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ទាំង​ម៉ូតូ​ទាំង​រថយន្ត​ផង​ដែរ។

ជាមួយគ្នា​នេះ អ្នក​ស្រី ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង គួរ​មាន​វិធានការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ការដ្ឋាន​កំពុង​សាងសង់​នេះ ដើម្បី​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​សាធារណៈ។

សូម​បញ្ជាក់​ថា លោក ហេង ពិសិដ្ឋ អភិបាល​រង​ខណ្ឌ​បឹង​កេងកង ធ្លាប់​លើក​ឡើង​ថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​លើ​ករណី​នេះ​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម