ព័ត៌មានជាតិ
កាហ្វេអារ៉ាប៊ីកាដាំរយៈកម្ពស់ជាង ៧០០ ម៉ែត្រនៅខេត្តមណ្ឌលគិរី ទទួលស្គាល់គុណភាពរសជាតិពីអ្នកជំនាញការជប៉ុន
កាហ្វេអារ៉ាបីកាដែលជាពូជកាហ្វេដ៏ពេញនិយមមួយនៅលើពិភពលោក ត្រូវបានដាំដុះនៅខេត្តមណ្ឌលគិរី ដែលកំពុងហុចផលនិងទទួលស្គាល់គុណភាពនិងរសជាតិឆ្ងាញ់ពីអ្នកជំនាញការជប៉ុន។
លោក ស៊ាន លៀងហី អ្នកបច្ចេកទេសដាំកាហ្វេអារ៉ាប៊ីកានៅចម្ការកាហ្វេភីដាក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពូជកាហ្វេអារ៉ាបីកាត្រូវការដាំដុះនៅរយៈកម្ពស់ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ ទើបអំណោយផលសម្រាប់ការលូតលាស់បានល្អ។

តាមការស្រាវជ្រាវ ពូជកាហ្វេអារ៉ាប៊ីកា ធន់អាកាសធាតុ និងទទួលទិន្នផលខ្ពស់ ខណៈដែលភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគិរីសមស្របសម្រាប់ការដាំពូជកាហ្វេនាំចូលពីបរទេសនេះ។
បើតាមលោក ស៊ាន លៀងហី ពូជកាហ្វេអារ៉ាប៊ីកា ការថែទាំត្រូវការប្រើប្រាស់ប្រភេទជីកំប៉ុសច្រើនជាងជីគីមី ហើយពាក់ព័ន្ធកម្រិត PH ដី និងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ក៏ត្រូវការពិនិត្យពិច័យយ៉ាងហ្មត់ចត់ផងដែរ។
ជាមួយស្ថានភាពភូមិសាស្រ្តទឹកដីខេត្តមណ្ឌលគិរី លោកមើលឃើញផលលំបាកខ្លះដែរលើបញ្ហាទឹកដោយសារខេត្តមណ្ឌលគិរីជាតំបន់ព្រៃភ្នំ ដែលខ្វះខាតប្រភពទឹក។
លោក ស៊ាន លៀងហី បានបន្តថា កន្លងទៅក្រុមអ្នកជំនាញជប៉ុនបានចុះពិនិត្យនៅចម្ការ ហើយវាយតម្លៃថាកាហ្វេនៅចម្ការរបស់លោកមានគុណភាពអាចនាំចេញបាន។

យ៉ាងណាមិញ ដោយសារទិន្នផលកាហ្វេដែលដាំបាននៅមានកម្រិតតិចតួច ទើបពិបាកនាំចេញស្របតាមតម្រូវការទីផ្សារ។ ខណៈផ្ទៃដីដាំកាហ្វេកំពុងមានប្រមាណ ១៥ ហិកតា ហើយកសិដ្ឋានក៏មានផែនការពង្រីកបន្ថែមនៅឆ្នាំបន្តបន្ទាប់ចន្លោះ ១០ ហិកតាទៀត ការផ្គត់ផ្គង់បច្ចុប្បន្នបានសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។ នេះបើតាមលោក ស៊ាន លៀងហី។
បន្ថែមពីនេះ បើតាមលោក ស៊ាន លៀងហី ខាងកសិដ្ឋានកំពុងតែសាកល្បងដាំដុះពូជកាហ្វេប្រភេទមួយទៀតគឺរូបូស្តា លើផ្ទៃដីទំហំប្រហែល ៥ ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា