ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង ចុះណែនាំពលរដ្ឋនៅតំបន់ផ្លូវរថភ្លើង ឱ្យយល់ដឹងពីផលប៉ះពាល់ នៃគ្រឿងញៀន និងការបង្កសំឡេងរំខានអ្នកជិតខាង
កាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងផលប៉ះពាល់ នៃគ្រឿងញៀន ណែនាំពីការចាក់ធុងបាសនៅពេលយប់ ដែលធ្វើឱ្យមានសំឡេងរំខានដល់អ្នកជិតខាង ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍គោកឃ្លាង បានប្រាប់កម្ពុជាថ្មីថា ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋានបានចំនួន ១ ទីតាំង ស្ថិតនៅភូមិដីថ្មី តំបន់ផ្លូវរថភ្លើង ដោយមានការចូលរួមពីលោកអធិការរង កម្លាំងសណ្ដាប់ធ្នាប់សង្កាត់-ភូមិ សរុប ១៥ នាក់ ដើម្បីត្រួតពិនិត្យតាមបន្ទប់ជួល និងបានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងផលប៉ះពាល់ នៃគ្រឿងញៀន ជាមួយគ្នា កម្លាំងក៏បានណែនាំពីការចាក់ធុងបាសនៅពេលយប់ ដែលធ្វើឱ្យមានសំឡេងរំខានដល់អ្នកជិតខាងផងដែរ។

លោកអនុសេនីយ៍ឯក ង៉ាត់ សុភា បានបញ្ជាក់ថា ដោយតំបន់នោះជាសំណង់មិនរៀបរយ និងមាន ក្រុមប្រើប្រាស់ចែកចាយគ្រឿងញៀន ដូច្នេះកម្លាំងបានចុះផ្សព្វផ្សាយបន្ថែមដោយបានចែក និងបិតនាមប័ណ្ណ ដើម្បីប្រជាពលរដ្ឋនៅតំបន់នោះចូលរួមសហការរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់រាល់បញ្ហាបទល្មើសអសន្តិសុខ ដែលបានកើតឡើងទាន់ពេលវេលា។

លោកបានប្រកាសថា ប្រសិនបើពលរដ្ឋមានចម្ងល់ ឬ មានបញ្ហាផ្សេងៗ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ (នាយប៉ុស្តិ៍) ០៨៩ ៧៧ ៨៨ ៦២ – ០៧១ ៣៣៣ ៦៦៦៩ / (នាយរង) ០៨៩ ៣៥៤ ៦៦១។

ជាមួយនេះ លោកអនុសេនីយ៍ឯក ង៉ាត់ សុភា បានសំណូមពរឱ្យប្រជាពលរដ្ឋជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមទប់ស្កាត់បទល្មើសនានា និងសូមរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច សមត្ថកិច្ចនឹងលាក់ការសម្ងាត់ជូនមិនឱ្យអ្នកដែលបានរាយការណ៍នោះជួបបញ្ហាអ្វីនោះទេ៕
អត្ថបទ ៖ សំណាង






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ