Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី ៨ នៃរដ្ឋសភា ចុះឈ្វេងយល់វឌ្ឍនភាពបញ្ហាប្រឈម និងសំណូមពរ នៃការផ្តល់សេវា ប.ស.ស

បានផុស

នៅ

លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​ទី ​៨ ​ទទួលបន្ទុក​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា​ កាលពី​ថ្ងៃទី​ ២០ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២៥​ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ឈ្វេងយល់​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម សំណូមពរ និង​ចក្ខុវិស័យ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាពិសេស ដើម្បី​ឈ្វេងយល់​អំពី​ការធ្វើ​ប្រតិបត្តិការ​ក្នុង​ការផ្តល់សេវា​ជូន​សមាជិក ប​.​ស​.​ស​. ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធ​ភាព តម្លាភាព គណនេយ្យភាព និង​សុក្រឹតភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​នោះ​ ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក ប​.​ស​.​ស​. និង​ថ្នាក់ដឹកនាំ ប​.​ស​.​ស​. លោកស្រី ឡោក ខេង បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​បាន​វិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្លាយជា​ស្ថាប័ន​ដែលមាន​ការ​សាទរ មានការ​ទទួលស្គាល់ និង​ទទួលបាន​នូវ​ទំនុកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស សមាជិក ប​.​ស​.​ស​. លើ​ការទទួលបាន​របប​សន្តិសុខ​សង្គម​ពេញលេញ។

លោកស្រី​ប្រធាន​គណៈកម្មការ​ទី ៨ បាន​បន្ថែម​ទៀត​ថា សម្រាប់​នីតិកាល​ទី ៧ នេះ រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ពង្រឹង​វិស័យ​សុខាភិបាល និង​គោលនយោបាយ​អាទិភាព​សំដៅ​ឈានដល់​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ក្នុងន័យនេះ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​គោលនយោបាយ​មួយ​នេះ​ផង​ដែរ។

ក្នុងឱកាស​នោះដែរ លោក​ប្រតិភូ​រាជរដ្ឋាភិបាល បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ នៃ​គណៈកម្មការ​ទី ៨ នៃ​រដ្ឋសភា និង​បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ ដោយ​ក្នុងនោះ​រួមមាន ​៖ (១).​វឌ្ឍនភាព និង​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម (២).​ប្រតិបត្តិការ និង​រចនាសម្ព័ន្ធ ប​.​ស​.​ស​. (៣). ការធ្វើ​បរិវត្ត​កម្ម​បច្ចេកវិទ្យា​របស់ ប​.​ស​.​ស​. (៤).​បញ្ហា​ប្រឈម ដំណោះស្រាយ​នានា និង​ទិសដៅ​អនុវត្ត​បន្ត ព្រមទាំង​ចក្ខុវិស័យ​ដែល​ត្រូវ​បន្ដការងារ​អនុវត្ត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​ ៧ នេះ ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម