Connect with us

ព័ត៌មានជាតិ

ការវិនិយោគលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ក្លាយជាកម្លាំង និងធនធានដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អះអាងថា​ ការវិនិយោគ​រួមគ្នា​លើ​សុខភាព​មាតា ទារក កុមារ និង​យុវវ័យ ឱ្យទទួល​បាន​សុខ​ភាពល្អ ក្លាយជា​កម្លាំង​រឹងមាំ ​និង​ជា​ធនធាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ និង​ទិវា​សុខភាព​ពិភពលោក ក្រោម​ប្រធានបទ “​ពង្រឹង​ភាពជា​ដៃគូ​រវាង​សេវា​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការថែទាំ​សុខភាព​មាតា ទារក កុមារ និង​យុវវ័យ​”​នៅ​ព្រឹក​ថ្ងៃទី​ ២១ កុម្ភៈ លោក​រដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ខ្ពស់ គ្រប់ការ​សម្រាលកូន​ទាំងអស់​ត្រូវ តែ​ធ្វើ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​សាធារណៈ ឬ ឯកជន និង​ត្រូវធ្វើឡើង​ដោយ​ពេទ្យ​ជំនាញ​ឆ្មប និង​វេជ្ជបណ្ឌិត ដើម្បី​ធានាបាន​នូវ​ការ​សម្រាលកូន​មាន​សុវត្ថិភាព​។ លើសពីនេះ​ទៀត​ទារក​ទើបនឹង​កើត ត្រូវ​ទទួលបាន​ភ្លាមៗ នូវ​ការថែទាំ និង​ការសង្គ្រោះ​បន្ទាន់​ក្នុងករណី​ចាំបាច់ ការតាមដាន​សុខភាព និង​ការ​បំបៅ​ដោះ​ម្តាយ​។ ដូចនេះ សេវា​ថែទាំ និង​សង្គ្រោះ​ទារក​ទើប​កើត ចាំបាច់​ត្រូវតែ​មាននៅ​គ្រប់កន្លែង​សម្ភព សម្រាលកូន។

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា​ ការងារ​នេះ​ក៏​មិនអាច​ខ្វះ​បាន​ភាពជា​ដៃគូ​រវាង​សេវាសាធារណៈ និង​ឯកជន ​ពោលគឺ ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ជំនាញ​បច្ចេកទេស ទាំង​ធនធាន ទាំង​ស្មារតី នឹង​នាំទៅដល់​ភាពជា​ដៃគូ​ដ៏​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​រវាង​សេវាសាធារណៈ និង​ឯកជន រួមទាំង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​មាតា ទារក កុមារ យុវវ័យ និង​អ្នកជំងឺ​ទាំងអស់ ទទួលបាន​នូវ​សេវា​មានគុណ​ភាពដូចគ្នា គ្រប់​ទីកន្លែង​។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី សូម​លើកទឹកចិត្តឱ្យមាន​កិច្ចសហប្រតិបត្តិការជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដែលមាន​សមត្ថភាព ដៃគូ​អន្តរជាតិ និង​សមាគមវិជ្ជាជីវៈ ក្នុងការ​បណ្តុះបណ្តាល​ឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើ​ជំនាញ សង្គ្រោះបន្ទាន់​ផ្នែក​សម្ភព ជំនាញ​សង្គ្រោះ​ទារក​ទើប​កើត ជំនាញ​សុខភាព​កុមារ និង​សុខភាព​យុវវ័យ ដើម្បី​ពង្រឹង បង្កើន​សមត្ថភាព​ជំនាញ​បច្ចេកទេស​ថែទាំ ព្យាបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព ឱ្យ​ទទួលបាន​លទ្ធផល​ធំ​ច្រើនជាង​មុន ជាមួយនឹង​ការចំណាយ​ទាប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម