Connect with us

ព័ត៌មានជាតិ

សំណុំរឿង​ខ្ចីលុយ​ចងកា​ជាង​២​លាន​ដុល្លារ ចាប់ខ្លួន​អ្នកចេញ​សែក​ស្អុយ​

បានផុស

នៅ

ភ្នំពេញ ៖ នៅពី​ព្រឹក​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ស្ត្រី​ម្នាក់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​(​មិន​បំពេញ​កា​តព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​)​ពោលគឺ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់​ប្រាក់​(​សែក​ស្អុយ​)​ជាង​២​លាន​ដុល្លារ​អាមេរិក ។

ជនសង្ស័យ​រូបនេះ​មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ​នាំ​សម្ភារៈ​ជា​គ្រឿង​តុបតែង​ផ្ទះបាយ មកពី​ប្រទេស​កូរ៉េ នឹងមាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមចម​បណ្តាល​ឲ្យ​សម​ត្ថ​កិច្ច​នាំខ្លួន​ពាណិជ្ជករ​វ័យ ក្មេង​រូប​នេះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹងថា ដើមបណ្តឹង​ឈ្មោះ ហេង ស្រី​ពៅ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្តឹង​ពី​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្ត​ភ័​ក្ត​រយៈពេល​ជាង​៥​ឆ្នាំ។ ក្រោយពី​បាន​ស្គាល់ នឹង​រាប់អាន​គ្នា​មក ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តែងតែ​បង្ហាញ​ពីមុខ​របរ​រកស៊ី​នាំចូល​នូវ​សម្ភារៈ​ផ្ទះបាយ​ទំនើបៗ មកពី​ប្រទេស​កូរ៉េ ដូចជា ចាន ឆ្នាំង នឹង​គ្រឿង​ជ័រ​ច្រើន​ប្រភេទ យក​មក​បោះ​ដុំ នឹង​លក់រាយ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។ លុះ​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏បាន​ទៅរក​ខ្ចីប្រាក់​ដើម​បណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ បន្ថែម​លើ​មុខរបរ​នោះ។

ជាង​៥​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា នឹង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្ត លើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់។ ក្រោយពេល លី ស៊ីវ​ហ៊ុ​ង បាន​ខ្ចីប្រាក់​ពី​ជនរ​គ្រោះ​យកទៅ​ប្រកបមុខរបរ​រកស៊ី​ហើយ ជនស​ង្ស័យ​តែងតែ​យកប្រាក់​នោះ មក​ទូទាត់​ឲ្យ​ដើមបណ្តឹង​វិញ​ដោយ​គ្មាន​ផល​លំបាក​ទេ ទង្វើ​ទាំងអស់​នោះ ហើយ​បានធ្វើ​ឲ្យ​ជន​រងគ្រោះ​កាន់​តែមាន​ទំនុកចិត្ត។ លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅសុំ​ខ្ចីប្រាក់​ពី​ជនរងគ្រោះ​ជាង​១​លាន​(១៥៥.៥៩៧.១) ដុល្លារ​អាមេរិក​ទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា នឹង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់​នោះ​ផង​ដែរ។ បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លាន​(២១២.៥២០. ០)​ដុល្លារ​អាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ចេញ​មូល​ប្ប​ទាន​ប័ត្រ​(​សែក​)​ចំនួន​១៣​សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​កនៅ​ធនាគារ​មួយ នឹង​២​សន្លឹក ទៅ​បើ​ក​នៅ​ធនាគារ​មួយទៀត ដោយ​បាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នីមួយៗ មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗ គ្នា នឹង​កាលបរិ​ច្ឆេទ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ។

លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​បាន​យក​សែក​ទាំង​១៥ សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូល​ប្ប​ទាន​ប័ត្រ​ទាំងនេះ​ពុំមាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់។ ក្រោយពេល​ធនាគារ​បញ្ជា​ក់​មក​វិញ​ដូច្នេះហើយ ជនរងគ្រោះ​ក៏បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដើម្បី​ជួបគ្នា​ដោះស្រាយ​ចំពោះ​បំណុល​នោះ​វិញ ប៉ុន្តែ​ជនសង្ស័យ​បាន​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ នឹង​ដល់​ដំណាក់កាល​ចុងក្រោយ​ជនសង្ស័យ​បាន​ប្លុក​លេខ​ទូរសព្ទ​ជនរងគ្រោះ​មិនអាច​ឲ្យ​ទាក់ទង​បាន នឹង​ចេតនា​គេចវេស​ពី​បំណុល​នោះ​ទៀតផង។ អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះហើយ ទើប​ជនរងគ្រោះ​បាន​ដើរ​ទៅរក​ផ្លូវច្បាប់ ដើម្បី ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំ​រឿងនេះ ក៏​សម្រេច​ទៅប្តឹង​សម​ត្ថ​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​មាន​ពាក្យបណ្តឹង​សម​ត្ថ​កិច្ច​កងរាជអាវុធហត្ថ បាន​កោះអញ្ជើញ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​លើ​បណ្តឹង​នោះ ប៉ុន្តែ​ដោយ​ការ​មិន​ត្រូវរ៉ូវ​គ្នា ទើប​សំណុំរឿង​បាន​បញ្ជូនមក​តុលា​ការ៕

ដោយ​ ៖ ​មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម