Connect with us

ព័ត៌មានជាតិ

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

បានផុស

នៅ

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ បានលើឡើងថា និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. ត្រូវបានបង្កើតឡើងដើម្បីធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្ដិសុខសង្គមក្នុងគោលបំណង ធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក ប.ស.ស. ក៏ដូចជាចូលរួមកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធគាំពារសន្តិសុខសង្គម ដើម្បីអាចពង្រីកវិសាលភាព និងធានាបាននូវចីរភាពនៃប្រព័ន្ធនេះ សម្រាប់បច្ចុប្បន្ន និងអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកបន្តថា អនុលោម​តាម​មាត្រា១១ នៃច្បាប់ស្តីពី​របបសន្តិសុខសង្គម, និយ័តករសន្តិសុខសង្គម ក៏មានភារកិច្ចក្នុងការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ផងដែរ។ ដូចនេះ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបាន ជាមួយ ប.ស.ស., ពួកគាត់អាចបន្ត ដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែម មុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត។

លោក បន្ថែមថា និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នមាន​តួនាទី និង​ភារកិច្ចក្នុង​ “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅ​ពេលមានទំនាស់” ក៏ទទួលពាក្យបណ្តឹង ពី សមាជិក ប.ស.ស. ដែលជា អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ផងដែរ ក្នុងករណីដែល មានវិវាទណាមួយ មិនអាចទទួលបានការដោះស្រាយសមរម្យ និងពេញចិត្ត ពី មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាននិងកំពុង យកចិត្តទុកដាក់ជា​ខ្លាំងក្នុងការ ផ្តល់កិច្ចគាំពារនានាជូនដល់ពលរដ្ឋ ក៏ដូចជាយន្តការ​អភិបាលកិច្ចក្នុង​ប្រព័ន្ធគាំពារសង្គម។

ក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុស្សសាសន៍​បន្ថែមមួយចំនួន ដល់ និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និង ត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និង រក្សាបាននូវភាពរឹងមាំ និង ចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និង អត្ថប្រយោជន៍ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង។ បន្ថែមលើនេះ សម្តេចមហាបវរធិបតី ក៏ជាជំរុញលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ក្នុងករណីមានគ្រូពេទ្យរូបណាមិនយកចិត្ដទុកដាក់នៅពេលប្រើប្រាស់បណ្ណប.ស.ស. ឬបណ្ណសមធម៌ជាដើម ព្រោះគ្មានការរើសអើងលើការប្រើប្រាស់បណ្ណទាំងនេះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម