ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ ចុះមកប្រគល់នូវអគារទីចាត់ការ ,អគារបណ្ណាល័យ, អគារបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទើបត្រូវបានសាងសង់រួចរាល់នាពេលថ្មីៗនេះ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមិទ្ធផលក្នុងសាលាបឋមសិក្សាទួលចំប៉ី ដែលជាចំណងដៃរបស់សម្ដេចតេជោនាពេលនេះរួមមាន អគារបណ្ណាល័យ១ខ្នងមាន២បន្ទប់, អគារទីចាត់ការ១ខ្នងមាន១បន្ទប់, បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ ព្រមទាំងលាបថ្នាំអាគារសាលាចាស់ឱ្យស្អាតឡើងវិញ។

សូមរំលឹកថា អគារសមិទ្ធផលថ្មីៗនេះ បានសាងសង់ឡើងបន្ទាប់ពីរលោកជំទាវ ហ៊ុន ម៉ាណា ចុះមកប្រគល់អំណោយផ្ទះទេវតាជូនដល់ពលរដ្ឋនៅក្នុងភូមិនេះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ដែលពេលនោះលោកជំទាវបានចុះមកពិនិត្យមើលឃើញពីការខ្វះខាតអគារទីចាត់ការ អគារបណ្ណាល័យ និងអគារបន្ទប់ទឹកនៅទីនេះ ទើបលោកជំទាវសម្រេចរៀបចំសាងសង់ជូនដល់សិស្សានុសិស្សនៅទីនេះ។

លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋ និងក្មួយៗសិស្សានុសិស្សគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានរៀបចំនូវអាហារមួយពេលសម្រាប់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលានេះជាង១០០នាក់ ព្រមទាំងបានចែកជូននូវកាតាប ដែលមានជាសម្ភារៈសិក្សា សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ជាច្រើន៕







































-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ