Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មករនៅខេត្តកំពង់ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង បាន​ប្រកាស​ពហិការ​ប្រឆាំងនឹងផែនការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយ​ក្រុមជ្រុលនិយម​ក្រៅច្បាប់ ខណៈ​ពួក​គេ​មិន​ចង់​ឃើញ​ចលនា​បំផុសបំផុល​ប្រឆាំង​ខ្មែរ​ និង​ខ្មែរ ក្រោមរូបភាពចាញ់កលល្បិច ទណ្ឌិត សម រង្ស៊ីនោះ​ទេ។

អ្នក​ស្រី សំ គឹមហ៊ង ប្រជាពលរដ្ឋដែល​បម្រើ​ការងារ​ជា​សហជីពនៅក្រុមហ៊ុន ប៉ាស៊ីហ្វិក អឹមភើរឹល ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា “ទណ្ឌិត សម រង្ស៊ី តែងតែរៀបចំកលល្បិចគ្រប់រូបភាព ដើម្បីកៀរគរមនុស្សទៅចូលរួមបាតុកម្ម ហើយបាតុកម្មនោះ ក៏បង្កបញ្ហាប្រឈមជាច្រើនដល់ពលរដ្ឋ កម្មករទាំងនៅក្នុងស្រុក និងនៅបរទេស”។

អ្នក​ស្រី​បន្ត​ថា “យើង​ទទួលបានមេរៀនជាច្រើនមកហើយតាមរយៈផែនការបាតុកម្មនៅកម្ពុជា គឺគ្មាននាំ​ឱ្យ​មាន​ផល​ចំណេញ​អ្វី​ទេ យើង​ជា​ប្រជាពលរដ្ឋ​ជា​អ្នក​ខាតបង់​គ្រប់​ទម្រង់​ទាំងអស់។

ដូច្នេះ​ខ្ញុំ​មិន​ចង់​ឃើញ​ពលរដ្ឋ​យើង​ចាញ់​បោក​បុគ្គល​ សម រង្ស៊ី បន្ត​ទៀត​នោះ​ទេ យើង​គ្រប់​គ្នា​បន្ត​ការងារ​របស់​យើង​ជា​ធម្មតា ហើយ​កុំ​ទៅ​ចូល​រួម​បាតុកម្ម​ជា​មួយ​ក្រុម​ជ្រុលនិយមទាំងអស់នោះ”។

អ្នកស្រី គឹមហ៊ង បន្ថែម​ថា ការ​ធ្វើ​បាតុកម្ម​លើ​ទឹក​ដី​បរទេសទៀតសោធ គឺនឹងធ្វើឱ្យកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិ​អាប់ឱន​នៅ​លើ​ឆាក​អន្តរជាតិ​ដោយសារ​សកម្មភាព​ក្រុម​ជ្រុល​និយម​ទាំង​នោះ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ គួរតែតាំងខ្លួនជាទូតសុច្ចន្ទៈរបស់ជាតិកម្ពុជានៅឯបរទេស ខិតខំប្រឹងប្រែងផ្សព្វផ្សាយនូវអ្វីដែលជាសត្ដានុពលរបស់កម្ពុជា។

លោក អឹម ប្រាក់ ពលរដ្ឋបម្រើការងារជាសហជីពអភិវឌ្ឍន៍កម្មករនៅក្រុមហ៊ុន ឡឺក្រោនស៊ូ ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមបានថ្លែងថា «ខ្ញុំនៅតែឆ្ងល់ថា ពលរដ្ឋយើងនៅក្រៅប្រទេសមួយចំនួន តែបន្តចាញ់ល្បិចកលរបស់ទណ្ឌិត សម រង្ស៊ី គឺគាត់រត់ចោលយើង ហើយអង្គុយចាំតែញុះញង់ឱ្យបាតុកម្មនៅក្រៅប្រទេស ដើម្បីបម្រើមហិជ្ជាតានយោបាយរបស់ខ្លួនប៉ុណ្ណោះ”។

លោកបានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ស្រុក និងក្រៅប្រទេស គួរតែឈប់ចាញ់បោកទណ្ឌិត សម រង្ស៊ី ព្រោះអាចប៉ះពាល់ដល់ការងាររបស់បងប្អូនពលករ និង​បង្ហាញ​រូបភាព​មិន​ល្អ​ទាល់​តែ​សោះលើ​ទឹកដីបរទេសដែលជាទីតាំងបម្រើការងាររបស់បងប្អូន។

ចំណែកលោក ម៉ៅ រុំ ប្រជាពលរដ្ឋបម្រើការងារ​ជា​សហជីព​កម្មករ​ប្រជាធិបតេយ្យ​នៅ​ក្រុមហ៊ុន ជាដេយី សេហ្វធី នៅខេត្តកំពតបាននិយាយថា “ប្រសិនបើធ្វើបាតុកម្មបែបនេះ គឺនឹងប៉ះពាល់ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ហើយប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់ក្រោយដែលចង់ទៅធ្វើការនៅទីនោះដែរ។ អ៊ីចឹង អាចត្រូវបានរដ្ឋាភិបាលបរទេសកាត់ផ្តាច់ការទទួលពលករខ្មែរយើងជាដើម”។

លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​សាធារណរដ្ឋកូរ៉េកុំទៅចូលរួមបាតុកម្ម ដើម្បីរក្សាសេចក្ដីថ្លៃថ្នូររបស់ជាតិ ហើយ​ជឿទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធីជាមួយភាគីថៃ។

អ្នកស្រី អ៊ួង សុភាព ពលរដ្ឋ​បម្រើ​ការងារ​ជា​សហជីព​រក្សាសិទ្ធិកម្មករប្រចាំរោងចក្រ អ៊ីលីត (ខេមបូឌា) នៅក្រុងបាវិត ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា “យើង​ទុក​លទ្ធភាពនេះ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី។ បងប្អូនពលករខ្មែរ ត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត”។

អ្នកស្រីបានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងតាមរយៈការចរចារដោយសន្តិវិធីជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

លោក ចាន់ លឿង ពលរដ្ឋបម្រើការងារជាសហជីពសុវត្ថិភាពកម្មករ ក្រុមហ៊ុន ថប ស្ព័ត នៅតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀងបាននិយាយថា “ខ្ញុំ​សូម​ប្រឆាំងការធ្វើបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមជ្រុលនិយមម្តងហើយម្តងទៀត ហើយនឹងមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ”។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋកុំជឿ​តាមការ​ទាញ​ភ្ជាប់​បញ្ហា​កោះគុត​ដែល​ស្ថិត​ក្នុង​តំបន់​ត្រួត​ស៊ីគ្នា​នៃព្រំដែនសមុទ្ររវាងកម្ពុជា និង​ថៃ​មក​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ក្នុងចេតនាទុច្ចរិត​បង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និង​នាំ​ឱ្យ​ខ្មែរ​បែក​បាក់​ជាតិ​ជាខ្លាំង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម