Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ លោក ទ្រី ណា​រ៉េត អភិបាលរងខណ្ឌ​កំបូល បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ចែក​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​កំបូល​ដល់​ម្ចាស់​អាជីវកម្ម ដែល​កំពុង​លក់ដូរ និង​ដាក់តាំង​ឧបករណ៍ សម្ភារៈ​ទំនិញ ផ្លាក​យីហោគ្រប់​ប្រភេទ​ដែល​រំលោភ​លើផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ឱ្យ​សហការ​រុះរើ​ចេញ ស្ថិតនៅ​ផ្លូវ​តា​ភេ​ម សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណា​រ៉េត អភិបាលរង ដឹកនាំ​ការងារ​សាធារណការ​ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យដឹងថា ដោយ​ទទួលបាន​ការណែនាំ​ពី​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ បាន​ចាត់រូបលោក​ដឹកនាំ​មន្ត្រី​ការិយាល័យ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ អាជ្ញាធរ​សង្កាត់​ចូលរួម ចុះ​ចែក​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​កំបូល​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​វត្ត​តា​ភេ​ម ដែល​ដាក់តាំង​លក់​របស់របរ ស្លាក​យីហោ​គ្រប់​ប្រភេទ​ដែល​រំលោភ​លើផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ឱ្យចូល​រួមសហការ​រុះ​រើ​ចេញ ដើម្បី​រក្សា​ចំណីផ្លូវ ចិញ្ចើមផ្លូវ ទូលាយ កាត់បន្ថយ​ការកកស្ទះ ងាយស្រួល​ក្នុងការឈប់​ម៉ូតូ​ឡាន​ចូល​ទិញ​ទំនិញ​គ្រប់​ប្រភេទ​របស់​អា​ជីករ​ដែល​ប្រកប​អាជីវកម្ម​នៅ​បណ្តោយ​ផ្លូវ​បេតុង​មួយ​នេះ។

ជាមួយគ្នា​នោះ លោក ទ្រី ណា​រ៉េត បាន​បន្ថែមថា ក្រុមការងារ​បាន​បាញ់​គំនូស​ក្រហម​ដើម្បី​កំណត់ ការ​ដាក់​តាំង​ទំនិញ​លក់ដូរ របស់​អាជីវករ ដោយ​កំណត់​យក ២​ ម៉ែត្រ​កន្លះ ​ពី​ចំណីផ្លូវ​បេតុង។ ក្នុង​ករណី​មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ខាងលើនេះ​ទេ រដ្ឋបាល​ខណ្ឌ​កំបូល នឹង ចាត់​វិធានការ​រដ្ឋបាល​ចុះ​រុះរើ និង​ដកហូត​សម្ភារៈ និង​ទំនិញ​ផ្សេងៗ ដោយ​មិន​ទទួលខុសត្រូវរាល់​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ ដែល​មាននៅ​ទីតាំង​នោះឡើយ​។ ករណី​មានការ​រារាំង​ចំពោះ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច រដ្ឋបាល​ខណ្ឌ​ នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់។

លោក ហង្ស សុជាតិ ជា​អាជីវករ​លក់​ខោអាវ បាន​លើកឡើងថា លោក​ពេញចិត្ត​រីករាយ ខណៈដែល​អាជ្ញាធរ​បាន​គិត​គូរ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បានល្អ​បែបនេះ លោក​ពេញចិត្ត​រីករាយ​និង​ចូលរួម​សហការ ហើយ​លោក​បាន​រៀបចំ​ទៅតាម​អាជ្ញាធរ​តាំងពីអាជ្ញាធរផ្សព្វផ្សាយពុំមាន​សេចក្តីជូនដំណឹង​មក​ម្ល៉េះ។

លោក សុជាតិ បាន​បន្ថែម​ឱ្យដឹងទៀតថា ការដែល​អាជ្ញាធរ​រៀបចំ​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​នូវ​សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ដែល​រំខាន​ដល់​ការធ្វើដំណើរ​​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី​ផងដែរ​។

ជា​ចុងក្រោយ​រដ្ឋបាល​ខណ្ឌ​កំបូល​សង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់​អាជីវករ និង​ម្ចាស់​ទីតាំង​ទាំងអស់ នឹងចូលរួម​សហការ​អនុវត្តតាម​ខ្លឹមសារ​ នៃ​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ សំណាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម