Connect with us

ព័ត៌មានជាតិ

បច្ចេកវិទ្យាទំនើបៗ​ចុងក្រោយរបស់​ពិភពលោក នឹង​យក​ទៅ​បំពាក់​ប្រើប្រាស់ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

បានផុស

នៅ

ខណៈ​ដែល​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​សម្រេច​បាន​ប្រមាណ ៩៤% បើ​តាម​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សម្រាប់​ដំណើរការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ នឹង​នាំ​មកជាមួយការ​បំពាក់​​​បច្ចេកវិទ្យា​ទំនើប​ស៊េរី​ចុងក្រោយ ដើម្បី​សម្រួល​និង​បម្រើ​មុខងារ​ប្រតិបត្តិការ​ក្នុង​អាកាស​យានដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ទូត​របស់​ប្រទេស​ហ្វីលីពីន និង​អូស្ត្រាលី​ចុះ​មក​ទស្សនកិច្ច​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​កាល​ពី​រសៀល​ម្សិលមិញ​នេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង​នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បាន​ឲ្យ​ដឹង​ថា ការ​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ​បង្ហាញ​ពី​​ការ​ធ្វើ​ទំនើប​កម្ម​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ត្រូវ​បាន​ដឹង​ថាជា​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​។

លោកឧកញ៉ា ឆារស៍ វ៉ាន់ បាន​បញ្ជាក់​ថា «បច្ចេកវិទ្យា​ដែល​យើង​នឹង​យក​មក​បំពាក់​សម្រាប់​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ សឹង​តែ​ទំនើប​និង​ស៊េរី​ចុងក្រោយ​របស់​ពិភពលោក​ដូចជា បច្ចេកវិទ្យា AVGS សម្រាប់​​​សម្រួល​ការ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ​របស់​យន្តហោះ»។

ពាក់ព័ន្ធ​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់ កិច្ចការ​ធំៗ​​ស្ទើរ​តែ​បញ្ចប់ ១០០% នៅ​សល់​តែ​ការងារ​សេសសល់​តិចតួច​ពាក់ព័ន្ធ​ការ​រៀបចំ​ដេគ័រ ដែល​រំពឹង​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ ខណៈ​ដែល​តាម​ផែនការ​អាកាសយានដ្ឋាន​ដ៏​ធំ​របស់​កម្ពុជា​នេះ នឹង​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ហោះហើរ​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១០ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៣ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៥ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម