ព័ត៌មានជាតិ
ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ
ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២.៥ ម៉ែត្រ x២.៥ម៉ែត្រ ចំនួន ២ ខ្សែ មានប្រវែង ជាង ១ ០០០ ម៉ែត្រ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ធផលបានជិត ៤០ ភាគរយ នៃគម្រោង ពោលគឺការដាក់លូបានប្រវែង ៤៣០ ម៉ែត្រហើយ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដាក់លូប្រអប់ខ្នាតធំទំហំ ២.៥ ម៉ែត្រ x២.៥ម៉ែត្រ ចំនួន ២ ខ្សែ ប្រវែង ១ ១០៥ ម៉ែត្រ នៅផ្លូវលេខ ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ការដ្ឋានសម្រេចលទ្ធផលដាក់លូបានប្រវែង ៤៣០ ម៉ែត្រ ត្រូវជា ៣៩% នៃគម្រោងហើយ។

លោកស្រី ដោ សម្ផស្ស បន្តថា គម្រោងនេះ នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

លោកស្រីបញ្ជាក់ផងដែរថា គម្រោងនេះបានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ២០២៤ ហើយគ្រោងនឹងបញ្ចប់ខែមិថុនា ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?