Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ជាប់សមុទ្រ​​ទាំង ៤ កម្ពុជា​ ចុះទស្សនកិច្ច​ទីក្រុង​​ឧស្សាហកម្មសិនជិន ទាក់ទាញ​វិនិយោគិន​ចិនមកកម្ពុជា

បានផុស

នៅ

គណៈប្រតិភូកម្ពុជា រួមមានអភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងកែប បានធ្វើទស្សនកិច្ចនៅទីក្រុងសិនជិនប្រទេសចិន។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ស្វែងរកឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិតមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា​បានទៅទស្សនាស្ថាប័នឈានមុខរបស់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅសិនជិន ដើម្បីទទួលបានការយល់ដឹងអំពីការអនុវត្តផ្ទាល់ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គណៈប្រតិភូកម្ពុជាបានពិភាក្សាជាមួយរដ្ឋបាលតំបន់ពាណិជ្ជកម្មសេរី Qianhai ដោយផ្តោតលើការរៀបចំគោលនយោបាយជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស។ កិច្ចប្រជុំជាមួយ Qianhai Investment Holding បានផ្តល់ព័ត៌មានដ៏មានតម្លៃក្នុងគំរូវិនិយោគ និងហិរញ្ញប្បទាន ខណៈពេលដែលកិច្ចពិភាក្សា ជាមួយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលប្រជាជនសិនជិន បានផ្តល់ព័ត៌មានដ៏មានតម្លៃមួយទៀតចំពោះមុខងារគ្រប់គ្រង និងត្រួតពិនិត្យរបស់ពួកគេ។ លើសពីនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិនជិនបានចែករំលែកជំនាញរៀបចំទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

ជាមួយ​គ្នានេះ ក្នុង​ដំណើរទស្សនកិច្ច ក្រុមការងារផែនការមេក៏បានរៀបចំកម្មវិធី ផ្សាភ្ជាប់ទំនាក់ទំនង រវាងគណៈប្រតិភូកម្ពុជា និងវិនិយោគិន ដែលចូលរួមដោយនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនឈានមុខរបស់ប្រទេសចិនចំនួន ៤៥នាក់ ដែលកំពុងស្វែងរកឱកាសពង្រីកការវិនិយោគមកកម្ពុជា។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះទទួលបានភាពជោគជ័យ។ គណៈប្រតិភូទទួលបានការយល់ដឹងបន្ថែមជាច្រើនអំពីបទពិសោធន៍ជាក់ស្តែងរបស់ទីក្រុង​សិនជិនផ្នែករដ្ឋបាល និងសេដ្ឋកិច្ច និងរបៀបដែលទីក្រុងសិនជិន ក្នុងនាមជាអាជ្ញាធរមូលដ្ឋានបង្កើតនិងពង្រឹងវេទិកា និងស្ថាប័នដើម្បីទាក់ទាញសម្រួល ចាប់ផ្តើនិងប្រតិបត្តិការនៃ ការវិនិយោគនៅក្នុង ទីក្រុងរបស់ខ្លួន។


លោក ជា កុកហុង បន្ត​ថា អ្វីដែលគួរឱ្យរំភើបផងដែរនោះគឺភាពជោគជ័យនៃកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងគណៈប្រតិភូកម្ពុជា និងវិនិយោគិនចិន។ ជាមួយអ្នកចូលរួមប្រមាណ ៨០ នាក់ រួមមាននាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុនឈានមុខជាច្រើនរបស់ប្រទេសចិន អភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដូចជាខេត្ត ព្រះសីហនុ កោះកុង កំពត និងកែប គណៈប្រតិភូកម្ពុជានិងវិនិយោគិនចិន បានជួបពិភាក្សានិងប្តេជ្ញាចិត្តដ៏ពិតប្រាកដ ដើម្បីបង្កើនទំនុកចិត្ត សម្រួលអនុលោមភាព គាំទ្រឲ្យមានប្រព័ន្ធអេកូឡូស៊ីដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ ជួយឲ្យវិនិយោគិនចិនអាចមកបណ្តាក់ទុនវិនិយោគដោយជោគជ័យនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ សូមអរគុណ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញសិនជិន និងក្រុមការងារផែនការមេសម្រាប់ភាពជោគជ័យនេះ។

បើតាម លោក ជា កុកហុង ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរនៃការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដោយសិក្សាពីគំរូអភិវឌ្ឍន៍ដ៏ ជោគជ័យរបស់ទីក្រុងសិនជិន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

អភិបាល​ខេត្ត​ជាប់សមុទ្រ​​ទាំង ៤ កម្ពុជា​ ចុះទស្សនកិច្ច​ទីក្រុង​​ឧស្សាហកម្មសិនជិន ទាក់ទាញ​វិនិយោគិន​ចិនមកកម្ពុជា

ព័ត៌មានជាតិ៣ នាទីutes មុន

ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមសហគ្រាសគ្រឹះស្ថាន មានភាពល្អប្រសើរ

ព័ត៌មានជាតិ១៥ នាទីutes មុន

ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​ជនជាតិ​ចិន​៣០០​នាក់​​បន្ថែម​ទៀតដែល​សង្គ្រោះ​ពី​មណ្ឌលឆបោក​ ត្រូវ​បញ្ជូនទៅថៃ​ មុន​ចេញទៅចិន​

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម