ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ១៩ ចំនួន ២នាក់ បានទៅពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យឯកជន
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេលនៃឆ្លងរាលដាលជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុជិត ១ខែកន្លងមកនេះ មានអ្នកផ្ទុកវីរុសវីដ-១៩ ចំនួន ២នាក់បានទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន។ដោយមានការសង្ស័យ ម្ចាស់មន្ទីរពេទ្យបានអនុញ្ញាតឱ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ការធ្វើបែបនេះជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះដល់អ្នកដទៃផ្សេងទៀត។

រដ្ឋបាលខេត្តបានឱ្យ ម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជនថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅផ្ដាច់ឬសគល់មេរោគ និងប្រភពចម្លងមេរោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាបង្ហាញឱ្យឃើញនូវការចូលរួមចំណែកទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់លោក លោកស្រីអនុវត្តតាមការណែនាំដូចខាងក្រោម៖

-ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរសព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិគ្រោះយោបល់ ពិនិត្យ ព្យាបាលជំងឺឱ្យបានច្បាស់លាស់តាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
-ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុកដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
-ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែង ក្នុងទីតាំងរបស់ខ្លួន ហើយត្រូវទំនាក់ទំនងជាបន្ទាន់មកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ 012 888 737 ឬ 016 526 520 ដើម្បីក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរ សុខាភិបាលខេត្តរៀបចំអន្តរាគមន៍បានទាន់ពេលវេលា
-ត្រូវសហការផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលចុះបំពេញការងារនៅតាមទីតាំងរបស់ខ្លួន។ អាស្រ័យហេតុនេះម្ចាស់មន្ទីរពេទ្យឯកជនម្ចាស់មន្ទីរពហុព្យាបាលឯកជនម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន នៅក្នុងខេត្តព្រះសីហនុជ្រាប និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត