Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី ​២១ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៥ នេះ​ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ១៦ ៩០៩​ កន្លែង​ ពោលគឺ​ច្រើនជាងគេ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​សរុប​ចំនួន​ ៧១ ៧០៦​ កន្លែង​ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​ការងារ​កម្លាំង​ពលកម្ម​សរុប​ចំនួន​ ៧១ ៧០៦ ​កន្លែង ​សម្រាប់​បម្រើ​លើ​វិស័យ​ធំៗ ៣ រួមមាន វិស័យ​ឧស្សាហកម្ម​មាន​ចំនួន​ ៥៨ ៨៧៤ ​កន្លែង សេវាកម្ម​ចំនួន​ ៧ ១៩៧ ​កន្លែង និង​កសិកម្ម​ចំនួន​ ៥ ៦៣៥ ​កន្លែង។

ក្នុង​នោះ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ ១៦ ៩០៩ កន្លែង។ ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ១៦ ៩០៨ កន្លែង និង​ផ្នែក​សេវាកម្ម​ ១ ​កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១៥ ៤៤៩ កន្លែង ក្នុងនោះ ​វិស័យ​ឧស្សាហកម្ម​មាន​ ១៤ ៧៥១ កន្លែង និង​សេវាកម្ម​ ៩៨ ​កន្លែង​។ រាជធានី​ភ្នំពេញ​មាន ១៤ ៥៧៤ កន្លែង ក្នុងនោះ ​ផ្នែក​ឧស្សាហកម្ម ១០ ៩៤៧​ កន្លែង និង​ផ្នែក​សេវាកម្ម​ ៣ ៦២៦ កន្លែង។ ខេត្ត​កំពង់ស្ពឺ​មាន​ ៦ ១៣៥ ​កន្លែង​ ក្នុងនោះ ផ្នែក​ឧស្សាហកម្ម​ ៦ ១២៤​ កន្លែង ​និង​សេវាកម្ម ១១ កន្លែង។

ចំណែក​ខេត្ត​កណ្តាល​មាន ​៥ ៦០៦ ​កន្លែង ក្នុង​នោះ​ ផ្នែក​ឧស្សាហកម្ម ៥ ៥៣៧ កន្លែង និង​ផ្នែក​សេវាកម្ម ៩ ​កន្លែង​។ ខេត្តក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​កសិកម្ម​ ៣ ៨០០ ​កន្លែង។ ខេត្ត​កំពង់ចាម​មាន ១ ៨៧៧ ​កន្លែង ​ក្នុងនោះ​ ផ្នែក​ឧស្សាហកម្ម​ ១ ៧៦២ ​កន្លែង និង​សេវាកម្ម​ ១១៥ កន្លែង​។ ខេត្ត​បន្ទាយមានជ័យ​មាន​ ១ ៤៨៤​ កន្លែង​ ក្នុងនោះ​ ផ្នែក​ឧស្សាហកម្ម​ ៣៧១ ​កន្លែង ​និង​ផ្នែក​សេវាកម្ម​ ១ ១១៣​ កន្លែង​។ ខេត្ត​រតនគីរី​មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ​១ ៣៩៦ ​កន្លែង។ ខេត្ត​តាកែវ​មាន ​៨៧៦ កន្លែង ក្នុង​នោះ ​វិស័យ​ឧស្សាហកម្ម​ ៨៥៦ កន្លែង​ និង សេវាកម្ម​ ២០ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ៣ ៦០០ កន្លែង ក្នុង​នោះ ​ឧស្សាហកម្ម​មាន​ ១ ៦១៨​ កន្លែង សេវាកម្ម ១ ៥៤៤ កន្លែង និង​កសិកម្ម​ ៤៣៨ កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង ៧ ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​ខ្ចប់​វេច​ដោយ​ដៃ យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី វិជ្ជាជីវៈ​ខាង​ការ​ផ្សព្វផ្សាយ ​និង​ទីផ្សារ មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ កម្មករ​ដំណាំ​ចម្រុះ​ និង​ចិញ្ចឹម​បសុសត្វ អ្នកឯកទេស​ត្រួតពិនិត្យ​ និង​ដំណើរ​ការផលិត អ្នកធ្វើការ​ក្នុង​កាស៊ីណូ និង​មុខរបរ​ផ្សេងៗ។

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅក្នុង​ស្រុក ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំឱ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មានការ​រំលោភ​បំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀតផង​។

លោក​បាន​បន្តថា ការស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ពុំមាន​ការលំបាក​នោះទេ ពីព្រោះ​ឱកាស​ការងារ​នៅក្នុង​ស្រុក​ត្រូវ​បានប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅលើ​បណ្ដាញ​សង្គម និង​នៅតាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​តែម្តង​ ដែល​ការងារ​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេសជិតខាង​ផងដែរ​ដូចជា​ ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​នាពេល​បច្ចុប្បន្ន ,​ កន្លែង​ការងារ​នៅក្បែរ​ផ្ទះ និង​ការចំណាយ​ទាប ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​អាច​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម